អដ្ឋកថា ភទ្ទិយភិក្ខុវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 399

ក្នុងកាលចប់ទេសនា យក្ខិនីតាំងនៅក្នុងសរណៈទាំងឡាយ សមាទាន សីល ៥ ផុតហើយចាកពៀរ ចំណែកកុលធីតា តាំងនៅក្នុងសោតាបត្តិផល ទេសនាមានប្រយោជន៍ដល់បុគ្គលដែលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿង កុមារិកាបរិភោគពង់មាន់ ចប់ ៥ រឿង ភិក្ខុអ្នកនគរភទ្ទិយៈ លំនាំដើម ព្រះសាស្តា កាលអាស្រ័យភទ្ទិយនគរ ប្រថាប់នៅក្នុងជាតិយាវ័ន ទ្រង់ ប្រារព្ធភិក្ខុអ្នកភទ្ទិយនគរ ត្រាស់ព្រះធម្មទេសនានេះថា យញ្ញិ កិច្ចំ ជាដើម ។ បានឮមកថា ភិក្ខុអ្នកភទ្ទិយនគរទាំងនោះ ជាអ្នកខ្វល់ខ្វាយក្នុងការប្រដាប់ ទ្រនាប់ជើង សមដូចព្រះឧបាលិត្ថេរពោលថា សម័យនោះឯង ពួកភទ្ទិយភិក្ខុ ( ភិក្ខុដែលនៅក្នុងក្រុងភទ្ទិយៈ ) មានសេចក្តីខ្វល់ខ្វាយក្នុងការប្រដាប់ទ្រនាប់ ជើង មានប្រការផ្សេងៗ គឺធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើ ទ្រនាប់ជើងស្មៅយាប្លងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេក ទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេ ឲ្យធ្វើខ្លះ ។ បេ ។ ធ្វើទ្រនាប់ជើងសំពត់ ដែលគេត្បាញដោយរោមសត្វខ្លួន ឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយលះបង់នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញាសោះ ។ វេលានោះ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ដល់ ព្រះមានព្រះភាគ ។ ព្រះសាស្តា ទ្រង់តិះដៀលភិក្ខុទាំងនោះហើយ ត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយ មកដោយកិច្ចដទៃហើយ ខ្វល់ខ្វាយក្នុងកិច្ចដទៃ ដូច្នេះហើយ កាលទ្រង់សម្តែងធម៌ បានត្រាស់ព្រះគាថាទាំងនេះថា យញ្ញិ កិច្ចំ តទប់វិទ្ធំ អកិច្ចំ បន កយីរតិ ឧន្នលានំ បមត្តានំ តេសំ វឌ្ឍន្តិ អាសវា យេសញ្ច សុសមារទ្ធា និច្ចំ កាយកតា ស