ទារុសាកដិកបុត្តវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 407

រឿង ទារុសាកដិកៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធបុត្ររបស់ទារុសាកដិកៈ ត្រាស់ព្រះធម្មទេសនានេះថា សុប្បពុទ្ធំ ជាដើម ។ សេចក្តីពិស្តារថា ក្មេងក្នុងនគររាជគ្រឹះពីរនាក់ គឺកូនរបស់បុគ្គលដែល ជាសម្មាទិដ្ឋិម្នាក់ និងកូនរបស់បុគ្គលដែលជាមិច្ឆាទិដ្ឋិម្នាក់ លេងឃ្លីជាមួយគ្នា រឿយៗ ។