អដ្ឋកថា ទារុសាកដិកបុត្តវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 407

ក្មេងទាំងពីរនោះ កូនរបស់សម្មាទិដ្ឋិបុគ្គល កាលបាញ់ឃ្លី រពឫក ដល់ពុទ្ធានុស្សតិថា នមោពុទ្ធស្ស ហើយទើបបាញ់ ។ ក្មេងក្រៅពីនេះ រពឫក ចំពោះគុណទាំងឡាយរបស់ពួកតិរ្ថិយថា នមោ អរហន្តានំ ហើយទើបបាញ់ ក្មេងទាំងពីរ បុត្ររបស់បុគ្គលដែលជាសម្មាទិដ្ឋិ រមែងឈ្នះ ក្មេងក្រៅអំពីនេះ រមែងចាញ់ ។ កូនរបស់មិច្ឆាទិដ្ឋិបុគ្គលនោះ ឃើញកិរិយាបុត្ររបស់បុគ្គល សម្មាទិដ្ឋិនោះហើយ គិតថា សម្លាញ់អញនេះ រពឫកយ៉ាងនោះហើយ ពោល យ៉ាងនោះហើយ បាញ់ឃ្លីទៅ ទើបឈ្នះអញ អញនឹងធ្វើយ៉ាងនោះដែរ ដោយធ្វើការសន្សំក្នុងពុទ្ធានុស្សតិហើយ ។ ថ្ងៃមួយ បិតារបស់ក្មេងដែលជាសម្មាទិដ្ឋិនោះ ទឹមរទេះហើយដើម្បីទៅរក ឧស បាននាំកុមារនោះទៅហើយ ដាក់ឈើពេញរទេះក្នុងព្រៃបរមក ដល់ ខាងក្រៅនគរ ដោះគោក្នុងទីដែលមានការសម្បូរដោយទឹក ក្នុងទីជិតព្រៃខ្មោច ហើយធ្វើការចាត់ចែងភត្ត ។ លំដាប់នោះ គោរបស់បុរសនោះ ចូលទៅកាន់នគរជាមួយហ្វូងគោដែល ចូលទៅកាន់នគរក្នុងពេលល្ងាច ។ សាកដិកៈដើរតាមគោទៅដល់នគរហើយ ក្នុងពេលល្ងាច ជួបគោហើយដឹកមកមិនទាន់ដល់ទ្វារ ទ្វារបិទហើយ ។ ខណៈ នោះ កូនរបស់គាត់ម្នាក់ឯងបុណ្ណោះដេកហើយក្រោមរទេះ ក្នុងចំណែកនៃរាត្រី ឈានចូលកាន់និទ្រាហើយ ។ ក្រុងរាជគ្រឹះតាមប្រក្រតីច្រើនទៅដោយអមនុស្ស ម្យ៉ាងទៀត ក្មេងនេះ ក៏ដេកហើយក្នុងទីមិនឆ្ងាយអំពីព្រៃខ្មោច ។ ពួកអមនុស្ស ក្នុងទីជិតព្រៃខ្មោច នោះឃើញកុមារហើយ ។ អមនុស្សមួយរូបជាមិច្ឆាទិដ្ឋិ ជាបន្លាចំពោះព្រះ សាសនា អមនុស្សមួយទៀត ជាសម្មាទិដ្ឋិ ។ ក្នុងអមនុស្សទាំងពីរនោះ អមនុស្សដែលជាមិច្ឆាទិដ្ឋិពោលថា ក្មេងនេះ ជាចំណីរបស់ពួកយើង ពួកយើងនឹងទំពាស៊ីក្មេងនេះ ។ អមនុស្សដែលជា សម្មាទិដ្ឋិ ឃាត់អមនុស្សដែលជាមិ