អដ្ឋកថា វជ្ជិបុត្តកភិក្ខុវត្ថុទី ៦

ក្បាលទី 34 · ទំព័រ 414

ក្នុងសម័យនោះឯង ក្នុងក្រុងវេសាលីមាន ការលេងមហោស្រព មួយយប់ទល់ភ្លឺ ។ គ្រានោះឯង ភិក្ខុនោះ បានឮ សំឡេងគគ្រឹកគគ្រេងនៃតន្រ្តីដែលគេប្រគំហើយ កន្តក់កន្ទេញពោលគាថានេះ ក្នុងពេលនោះថា យើងមកនៅក្នុងព្រៃតែម្នាក់ឯង ដូចជាកំណាត់ឈើដែលគេ ចោលក្នុងព្រៃ ក្នុងរាត្រីប្រាកដ ដូច្នេះ មិនមានអ្នកណាអន់ជាង យើងទៅទៀតទេ ។ ព្រះសាស្តាត្រាស់ព្រះធម្មទេសនានេះថា ទុប្បព្វជ្ជំ ទុរភិរមំ ជាដើម ។ បានឮថា ភិក្ខុនោះជារាជឱរសក្នុងដែនវជ្ជី លះរាជសម្បត្តិដែលដល់ហើយ តាមវារៈ បួសហើយក្នុងក្រុងវេសាលី កាលក្នុងព្រះនគរគេប្រដាប់ហើយ ដោយគ្រឿងប្រដាប់ទាំងឡាយ មានទង់ជ័យ និងទង់ជ្វាលាជាដើម ធ្វើឲ្យ ជាប់គ្នាតែមួយ ដូចជាន់ចាតុម្មហារាជ កាលវារៈជាទីលេងមហោស្រព មួយ យប់ទល់ភ្លឺ ក្នុងថ្ងៃ ១៥ កើត ជាទីរីកនៃផ្កាកោមុទប្រព្រឹត្តទៅ ។ បានឮ សំឡេងកងរំពងនៃតន្រ្តី មានស្គរជាដើមវាយហើយ និងសំឡេងតន្រ្តី មាន ពិណជាដើម ដែលគេប្រគំហើយ កាលព្រះរាជា ៧៧០៧ អង្គ និងខ្ញុំរាជការ ទាំងឡាយ មានឧបរាជ និងសេនាបតីជាដើមរបស់ព្រះរាជាទាំងនោះ មាន ចំនួនបុណ្ណោះដូចគ្នា ដែលមាននៅក្នុងក្រុងវេសាលី ប្រដាប់តាក់តែងហើយ ឈានចុះកាន់វិថីដើម្បីលេងនក្ខត្តឫក្ស ចង្រ្កមត្រង់ទីចង្រ្កមធំប្រមាណ ៦០ ហត្ថ ឃើញព្រះចន្ទពេញវង់ អណ្តែតក្នុងលម្អមេឃ ឈរផ្អែកបន្ទះក្តារ ខាង ចុងទីចង្រ្កម ហើយសម្លឹងមើលអត្តភាព ដូចដុំឈើដែលគេទុកចោលក្នុងព្រៃ ព្រោះភាពដែលខ្លួនវៀរហើយចាកសំពត់សម្រាប់ជួតក្បាល និងគ្រឿងអលង្ការគិត ថា អ្នកដទៃ ដែលអាក្រក់ជាងអាត្មាអញមានឬហ្ន៎ សូម្បីប្រកបដោយគុណ មានការនៅព្រៃជាវត្តតាមប្រក្រតីជាដើម ក្នុងខណៈនោះ ត្រូវសេចក្តីមិន ត្រេកអរគ្របសង្កត់ ទើបពោលយ៉