ចិត្តគហបតិវត្ថុទី ៧
ឋានៈ ៥ ហើយ ទម្លាយសំយោជនៈ ដែលជាចំណែកខាងក្រោម ៥ ដែល ជាចំណែកខាងលើ ៥ តាំងនៅក្នុងអរហត្តហើយ ដូច្នេះឯង ។ រឿង ភិក្ខុវជ្ជីបុត្រ ចប់ ៥ រឿង ចិត្តគហបតី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធចិត្តគហបតី ត្រាស់ព្រះធម្មទេសនានេះថា សទ្ធោ សីលេន សម្បន្នោ ជាដើម ។ រឿងចិត្តគហបតីខ្ញុំឲ្យពិស្តារហើយក្នុងពាលវគ្គថា អសន្តំ ភាវមិច្ឆេយ្យ ជាដើម ។ ព្រះគាថានេះក៏មកហើយក្នុងពាលវគ្គនោះដូចគ្នា ពិតហើយ ក្នុង ពាលវគ្គនោះ ខ្ញុំពោលថា ព្រះអានន្ទត្ថេរទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គ សក្ការៈនេះកើតឡើងដល់ចិត្តគហបតីនោះ ដែលមកកាន់សម្នាក់របស់ ព្រះអង្គតែបុណ្ណោះឬ ឬក្នុងទីដទៃកើតឡើងដូចគ្នា ។ ព្រះសាស្តាត្រាស់ថា ម្នាលអានន្ទ កាលចិត្តគហបតីនោះមកកាន់សម្នាក់ របស់តថាគតក្តី ទៅក្នុងទីដទៃក្តីសក្ការៈរមែងកើតឡើងទាំងអស់ ព្រោះឧបាសក នេះជាអ្នកមានសទ្ធា សម្បូរដោយសីល ឧបាសកនេះទៅបទេសណាមួយ លាភសក្ការ ៈរមែងកើតឡើងដល់ចិត្តគហបតីក្នុងបទេសនោះៗ ឯង ដូច្នេះហើយ ទើប ទ្រង់ត្រាស់ព្រះគាថានេះថា សទ្ធោ សីលេន សម្បន្នោ យសោភោគសមប្បិតោ យំ យំ បទេសំ ភជតិ តត្ថ តត្ថេវ បូជិតោ ។ បុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយសីល ស្កប់ស្កល់ ដោយយស និងភោគសម្បត្តិ គប់រកប្រទេសណាៗ គេ តែងបូជាក្នុងប្រទេសនោះៗ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា សទ្ធោ បានដល់ ដែលប្រកបដោយសទ្ធា ដែលជាលោកិយ និងលោកុត្តរ ។