អដ្ឋកថា ចិត្តគហបតិវត្ថុទី ៧

ក្បាលទី 34 · ទំព័រ 419

បទថា សីលេន សេចក្តីថា សីលមាន ២ យ៉ាង គឺសីលសម្រាប់អ្នកគ្រប ់គ្រងផ្ទះ ១ សីលសម្រាប់អ្នកមិនគ្រប់គ្រងផ្ទះ ១ ក្នុង ២ យ៉ាងនោះ សីលសម្រាប់អ្នកគ្រប់គ្រងផ្ទះ ព្រះសាស្តាទ្រង់បំណងយកក្នុងបទនេះ ។ សេចក្តីថា ជាអ្នកប្រកបដោយសីលសម្រាប់អ្នកគ្រប់គ្រងផ្ទះនោះ ។ បាទព្រះគាថាថា យសោភោគសមប្បិតោ សេចក្តីថា ជាអ្នកប្រកប ហើយដោយយសសម្រាប់អ្នកគ្រប់គ្រងផ្ទះ ពោល គឺការមានឧបាសក ៥០០ ជាបរិវារ ដូចគ្នានឹងរបស់ជនទាំងឡាយ មានអនាថបិណ្ឌិកសេដ្ឋីជាដើម និង ដោយភោគៈ ២ យ៉ាង គឺភោគៈមានទ្រព្យ និងស្រូវជាដើមឯណានីមួយ គឺ អរិយទ្រព្យ ៧ យ៉ាង ។ ពីរបទថា យំ យំ ជាដើម សេចក្តីថា កុលបុត្របែបនេះទៅកាន់ប្រទេស ណា ក្នុងទិសទាំងឡាយ មានទិសខាងកើតជាដើម រមែងជាបុគ្គលដែលគេ