អដ្ឋកថា ឯកវិហារិត្ថេរវត្ថុទី ៩)

ក្បាលទី 34 · ទំព័រ 428

តមក ភិក្ខុទាំងឡាយក្រាបទូល ដល់ព្រះតថាគតថា បពិត្រព្រះអង្គ ព្រះថេរៈនេះមានការប្រព្រឹត្តយ៉ាងនេះ ។ ព្រះសាស្តាប្រទានសាធុការថា សាធុ សាធុ ដូច្នេះហើយ ទ្រង់ទូន្មាន ថា ធម្មតាភិក្ខុគប្បីជាអ្នកស្ងាត់ រួចត្រាស់អានិសង្សក្នុងវិវេក ហើយទើប ត្រាស់ព្រះគាថានេះថា ឯកាសនំ ឯកសេយ្យំ ឯកោ ចរមតន្ទិតោ ឯកោ ទមយមត្តានំ វនន្តេ រមិតោ សិយា ។ បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង ជាអ្នក ត្រាច់ទៅម្នាក់ឯង មិនជាអ្នកខ្ជិលច្រអូស ជាអ្នកម្នាក់ឯង ទូន្មានខ្លួន គួរជាអ្នកត្រេកអរក្នុងព្រៃស្ងាត់ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ ពីរបទថា ឯកាសនំ ឯកសេយ្យំ សេចក្តីថា ទី អង្គុយរបស់ភិក្ខុ ដែលមិនលះមូលកម្មដ្ឋាន អង្គុយត្រង់កណ្តាលភិក្ខុរាប់ពាន់ ដោយការធ្វើទុកក្នុងចិត្តនោះឯង ឈ្មោះថាអង្គុយម្នាក់ឯង ទីដេករបស់ភិក្ខុដែល ចូលទៅតាំងសតិ ហើយដេកលើដំណេកដែលគេក្រាលក្នុងប្រាសាទ ដូចជា លោហប្រាសាទក្តី ក្នុងកណ្តាលភិក្ខុរាប់ពាន់រូបក្តី ត្រង់កម្រាលដ៏វិចិត្រ មានតម្លៃច្រើន ដោយបង្អៀងស្តាំក្តី ដោយមនសិការៈក្នុងមូលកម្មដ្ឋាន ឈ្មោះ ថាទីដេកម្នាក់ឯង ។ ភិក្ខុគប្បីសេពទីអង្គុយម្នាក់ឯង និងទីដេកម្នាក់ឯងបែប នេះ ។ បទថា អតន្ទិតោ សេចក្តីថា ភិក្ខុដែលមិនខ្ជិលច្រអូសដោយការអាស្រ័យ កម្លាំងស្មងចិញ្ចឹមជីវិត ត្រាច់ទៅម្នាក់ឯងគ្រប់ឥរិយាបថ ។ បាទព្រះគាថាថា ឯកោ ទមយមត្តានំ សេចក្តីថា ជាបុគ្គលម្នាក់ឯង បុណ្ណោះទូន្មានខ្លួន ដោយអំណាចនៃការតាមប្រកបកម្មដ្ឋាន ក្នុងទីទាំងឡាយ មានទីសម្រាកពេលយប់ជាដើម ហើយសម្រេចមគ្គ និងផល ។ បាទព្រះគាថាថា វនន្តេ រមិតោ សិយា សេចក្តីថា ភិក្ខុកាលទូន្មានខ្លួន យ៉ាងនោះ ឈ្មោះថា គប