និរយវគ្គទី ២២

ក្បាលទី 34 · ទំព័រ 430

អ្នកពោលពាក្យមិនពិត ឬបុគ្គលណាធ្វើ ( អំពើអាក្រក់ ) ហើយ និយាយថា អញមិនធ្វើទេ ( បុគ្គលនោះ ) រមែងទៅកាន់នរក ជន ទាំង ២ នាក់ ដែលមានអំពើទាបថោក ( ស្មើគ្នា ) នោះ លុះលះលោក នេះទៅហើយ រមែងជាអ្នកស្មើគ្នា ( ដោយគតិ ) ក្នុងលោកខាងមុខទៀត ។ ពួកជនច្រើននាក់ ដែលមានកព័ន្ធព័ទ្ធ ដោយសំពត់កាសាវៈ តែ ( ប្រព្រឹត្ត ) ធម៌ដ៏លាមក មិនបានសង្រួម ពួកជនលាមកទាំងនោះ រមែង ទៅកើតក្នុងនរក ដោយសារកម្មទាំងឡាយ ដ៏លាមកនោះ ។ បព្វជិតទ្រុស្តសីល សូវបរិភោគដុំដែក ដែលកំពុងក្តៅ មានពណ៌ដូច អណ្តាតភ្លើង ប្រសើរជាង បព្វជិតទ្រុស្តសីល មិនសង្រួម បរិភោគដុំបាយ អ្នកដែន នឹងប្រសើរដូចម្តេចបាន ។ នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ រមែងដល់នូវ ហេតុនៃសេចក្តីទុក្ខ ៤ យ៉ាងគឺ ទី ១ បានរបស់មិនមែនជាបុណ្យ ទី ២ ដេកមិនបានតាមប្រាថ្នា ទី ៣ ការតិះដៀល ទី ៤ ការធ្លាក់នរក ។ ( ហេតុ នៃសេចក្តីទុក្ខ ៤ យ៉ាង ផ្សេងទៀត ) គឺបានរបស់មិនជាបុណ្យ ១ មាន គតិអាក្រក់ ១ តម្រេករបស់បុរសអ្នកខ្លាច ជាមួយនឹងស្ត្រីដែលខ្លាចដែរ មានប្រមាណតិច ១ ព្រះរាជានឹងដាក់អាជាយ៉ាងធ្ងន់ ១ ព្រោះហេតុនោះ បុរសមិនគួរសេពប្រពន្ធរបស់បុគ្គលដទៃឡើយ ។ ស្បូវភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ យ៉ាងណាមិញ ភាពជាសមណៈដែលបព្វជិតកាន់មិនស៊ប់សួនហើយ រមែងទាញបព្វជិតនោះ ទៅនរក យ៉ាងនោះឯង ។ កម្មណាមួយ ដែលធូរថយក្តី វត្តណាមួយដែលសៅហ្មងក្តី ព្រហ្មចរិយៈ ដែលបុគ្គលរពឫកដោយសេចក្តីរង្កៀសក្តី កម្មទាំង ៣ ជារបស់មិន មានផលច្រើនឡើយ ។