អដ្ឋកថា អដ្ឋកថា (សុន្ទរីបរិព្វាជិកាវត្ថុទី ១

ក្បាលទី 34 · ទំព័រ 433

រឿង នាងបរិព្វាជិកាឈ្មោះ សុន្ទរី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាងបរិព្វាជិកា ឈ្មោះសុន្ទរី ត្រាស់ព្រះធម្មទេសនានេះថា អភូតវាទី ជាដើម ។ រឿងមកពិស្តារក្នុងគម្ពីរឧទាននោះឯងថា សម័យនោះឯង ព្រះសាស្តា ដែលមហាជនធ្វើសក្ការៈ ធ្វើសេចក្តីគោរពរាប់អាន បូជាហើយជាដើម ។ ឯ អត្ថដោយសង្ខេបក្នុងរឿងនេះ មានដូចតទៅ បានឮថា កាលលាភសក្ការៈ ដូចគ្នានឹងជំនន់ទឹកធំនៃស្ទឹងទាំង ៥ កើតឡើង ដល់ព្រះសាស្តា និងភិក្ខុសង្ឃហើយ ពួកតិរ្ថិយក៏សាបសូន្យលាភសក្ការៈ ជាអ្នកអាប់រស្មី ដូចអំពិលអំពែកក្នុងពេលព្រះអាទិត្យរះឡើង រួមប្រជុំប្រឹក្សា គ្នាថា តាំងអំពីកាលនៃព្រះសមណគោតមកើតឡើង ពួកយើងក៏វិនាសលាភសក្ការ ៈ បុគ្គលណាម្នាក់រមែងមិនដឹងភាពដែលពួកយើងទាំងឡាយមាន ពួកយើង គប្បីរួមគ្នាជាមួយអ្នកណាហ្ន៎ បង្កទោសឲ្យកើតឡើងដល់ព្រះសមណគោតម ហើយញ៉ាំងលាភសក្ការៈរបស់លោកឲ្យសាបសូន្យ ។ គ្រានោះ ការគិតបានកើតឡើងដល់តិរ្ថិយទាំងនោះថា ពួកយើងរួមជា មួយនាងសុន្ទរីនឹងអាចធ្វើបាន ។ ថ្ងៃមួយ ពួកតិរ្ថិយទាំងនោះ ក្លែងធ្វើមិននិយាយ ជាមួយនាងសុន្ទរី ដែលចូលទៅកាន់អារាមតិរ្ថិយ ថ្វាយបង្គំហើយឈរ សូម្បី នាងប្រាស្រ័យរឿយៗ ក៏មិនបានពាក្យឆ្លើយតប ទើបសួរថា លោកម្ចាស់ ទាំងឡាយត្រូវអ្នកណាបៀតបៀនឬ ពួកតិរ្ថិយពោលថា នែប្អូនស្រី នាងមិន ឃើញព្រះសមណគោតម ដែលត្រាច់បៀតបៀនពួកយើង ធ្វើឲ្យវិនាសលាភសក្ការ ៈទេឬ ។ នាងសុន្ទរីពោលថា ខ្ញុំគួរធ្វើអ្វីក្នុងរឿងនេះ តិរ្ថិយពោលថា ប្អូនស្រី នាងមានរូបស្អាត ដល់នូវភាពជាអ្នកល្អលើស ចូរលើកទោសឡើងដល់ព្រះសមណ គោតម ហើយឲ្យមហាជនជឿពាក្យ ធ្វើឲ្យវិនាសលាភសក្ការៈ ។ នាងសុន្ទរីនោះទទួលថា សាធុ ហើយ