ទុច្ចរិតផលបីឡិតវត្ថុទី ២

ក្បាលទី 34 · ទំព័រ 438

គឺពួកតិរ្ថិយ ។ ព្រះរាជាត្រាស់ឲ្យហៅពួកតិរ្ថិយមកហើយត្រាស់ថា ចូរពួកអ្នកត្រាច់ទៅ ពោលក្នុងព្រះនគរយ៉ាងនេះថា នាងសុន្ទរី ត្រូវពួកខ្ញុំដែលប្រាថ្នាលើកទោស ដល់ព្រះសមណគោតមសម្លាប់ហើយ ទោសសាវ័ករបស់ព្រះសមណគោតម មិនមានឡើយ ជាទោសរបស់ខ្ញុំតែម្យ៉ាង ។ ពួកតិរ្ថិយបានធ្វើយ៉ាងនោះ ។