អដ្ឋកថា ទុច្ចរិតផលបីឡិតវត្ថុទី ២

ក្បាលទី 34 · ទំព័រ 438

មហាជនល្ងង់ខ្លៅជឿហើយក្នុងគ្រានោះ ។ ពួកតិរ្ថិយក្តី ពួកអ្នកលេងក្តីដល់ នូវអាជាព្រោះការសម្លាប់មនុស្ស ចាប់តាំងពីនោះមក សក្ការៈមានដល់ព្រះពុទ្ធ និងសាវ័កទាំងឡាយក្រៃលែងឡើង ដូច្នេះឯង ។ រឿង នាងបរិព្វាជិកាឈ្មោះ សុន្ទរី ចប់ ៥ រឿង សត្វដែលត្រូវទុក្ខបៀតបៀន លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសត្វទាំងឡាយ ដែលអានុភាពនៃផលទុច្ចរិតបៀតបៀន ត្រាស់ព្រះធម្មទេសនានេះថា កាសាវកណ្ឋា ជាដើម ។ សេចក្តីពិស្តារថា ព្រះមហាមោគ្គល្លានត្ថេរ ចុះអំពីភ្នំគិជ្ឈកុដិ មួយអន្លើ ដោយព្រះលក្ខណត្ថេរ ឃើញអត្តភាពពួកនេរយិកសត្វ មានប្រេតដែលមាន តែរាងឆ្អឹងជាដើម ទើបធ្វើការញញឹម ត្រូវព្រះលក្ខណត្ថេរសួរដល់ហេតុដែល ធ្វើការញញឹម ក៏ពោលថា អាវុសោ កាលនេះ មិនមែនកាលនៃបញ្ញានេះ អាវុសោគប្បីសួរខ្ញុំក្នុងសម្នាក់ព្រះតថាគត ។ កាលព្រះថេរៈសួរក្នុងសម្នាក់ ព្រះតថាគតហើយ ប្រាប់ភាពដែលខ្លួនឃើញនេរយិកសត្វ គឺប្រេតដែលមាន តែរាងឆ្អឹងជាដើមហើយ ទើបប្រាប់សហធម្មិកទាំង ៥ ដែលក្តៅក្រហាយ ដោយសមណបរិក្ខារ មានបាត្រ ចីវរ និងវត្ថពន្ធជាដើម ដោយន័យថា អាវុសោ ខ្ញុំចុះអំពីភ្នំគិជ្ឈកុដិ បានឃើញភិក្ខុក្នុងពុទ្ធសាសនានេះ ទៅកាន់ អាកាស កាយរបស់ភិក្ខុនោះ ក៏ក្តៅក្រហាយ ។ ព្រះសាស្តា ត្រាស់ប្រាប់ភាពដែលសត្វទាំងនោះ បួសក្នុងសាសនាព្រះកស្សប ទសពលហើយ មិនអាចធ្វើឲ្យសមគួរដល់បព្វជ្ជា ជាភិក្ខុលាមក កាល ទ្រង់សម្តែងផលនៃទុច្ចរិតកម្មរបស់ភិក្ខុលាមកទាំងឡាយ ដែលអង្គុយក្នុងទីនោះ ក្នុងខណៈនោះ ទើបត្រាស់ព្រះគាថានេះថា កាសាវកណ្ឋា ពហវោ បបធម្មា អសញ្ញតា បប បបេហិ កម្មេហិ និរយន្តេ ឧបបជ្ជរេ ។