អដ្ឋកថា វគ្គុមុទាតីរិយភិក្ខុវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 440

ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង សត្វដែលត្រូវទុក្ខបៀតបៀន ចប់ ៥ រឿង ភិក្ខុនៅត្រង់ឆ្នេរស្ទឹងឈ្មោះ វគ្គុមុទា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងវេសាលី នាព្រៃមហាវ័ន ទ្រង់ប្រារព្ធ ពួកភិក្ខុដែលនៅត្រង់ឆ្នេរស្ទឹងវគ្គុមុទា ត្រាស់ព្រះធម្មទេសនានេះថា សេយ្យោ អយោគុឡោ ជាដើម ។ រឿងនេះមកហើយ ក្នុងឧត្តរិមនុស្សធម្មបារាជិកសិក្ខាបទនោះឯង ។ ក្នុង កាលនោះឯង ព្រះសាស្តាត្រាស់នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ពួក អ្នកនាំគ្នាពោលគុណនៃឧត្តរិមនុស្សធម្ម នៃគ្នានិងគ្នាដល់ពួកគ្រហស្ថ ដើម្បី តែផ្ទៃឬ ។ កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ដូច្នេះហើយ ទ្រង់ តិះដៀលភិក្ខុទាំងនោះដោយអនេកបរិយាយ ហើយត្រាស់ព្រះគាថានេះថា សេយ្យោ អយោគុឡោ ភុត្តោ តត្តោ អគ្គិសិឃោបមោ យព្ចោ ភុព្ជោយ្យ ទុស្សីលោ រដ្ឋបិណ្ឌំ អសញ្ញតោ ។ បព្វជិតទ្រុស្តសីល សូវបរិភោគដុំដែកដែលកំពុងក្តៅ មានពណ៌ដូច អណ្តាតភ្លើងប្រសើរជាង បព្វជិតទ្រុស្តសីល មិនសង្រួម បរិភោគ ដុំបាយអ្នកដែន នឹងប្រសើរដូចម្តេចបាន ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ ពីរបទថា យព្ចោ ភុព្ជោយ្យ សេចក្តីថា ភិក្ខុទ្រុស្ត សីល គឺភិក្ខុមិនមានសីល មិនសង្រួមផ្លូវកាយជាដើម ប្តេជ្ញាខ្លួនថា អញជា សមណៈ ទទួលដុំបាយអ្នកដែនដែលប្រគេនដោយសទ្ធា ដែលឈ្មោះថា រដ្ឋបិណ្ឌឯណាហើយគប្បីឆាន់ ដុំដែកក្តៅមានពណ៌ដូចភ្លើងដែលភិក្ខុឆាន់ ហើយ ប្រសើរជាង គឺល្អជាងនោះ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះ អត្តភាពមួយ គប្បីត្រូវភ្លើងឆេះ ព្រោះការបរិភោគដុំដែកនោះជាបច្ច័យ សូម្បី បុគ្គលទ្រុស្តសីល បរិភោគដុំបាយដែលគេប្រគេនដោយ