ទុព្វចភិក្ខុវត្ថុទី ៥
កើតហើយ ទើបមិនអាចតាំងនៅតាមភាវៈរបស់ខ្លួនបាន ដូច្នេះឯង ។ រឿង សេដ្ឋីបុត្រឈ្មោះ ខេមកៈ ចប់ ៥ រឿង ភិក្ខុប្រដៅក្រ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុប្រដៅក្រ មួយរូប ត្រាស់ព្រះធម្មទេសនានេះថា កុសោ យថា ជាដើម ។ បានឮមកថា ភិក្ខុមួយរូបមិនក្លែង គឺធ្វើឲ្យដាច់ស្មៅមួយដើម កាល សេចក្តីរង្កៀសកើតឡើង ទើបចូលទៅរកភិក្ខុមួយរូប ប្រាប់កម្មដែលខ្លួនធ្វើ ហើយ សួរថា អាវុសោ ភិក្ខុកាត់ស្មៅ ទោសណាមួយរមែងមានដល់ភិក្ខុ នោះ លំដាប់នោះ ភិក្ខុក្រៅអំពីនេះពោលនឹងលោកថា លោកធ្វើការសម្គាល់ ថា ទោសណាមួយមាន ព្រោះហេតុនៃស្មៅដែលលោកផ្តាច់ហើយ ទោស ណាមួយរមែងមិនមានក្នុងទីនេះ កាលលោកសម្តែងហើយ រមែងផុតបាន សូម្បីខ្លួនឯង ក៏បានយកដៃទាំងពីរដកស្មៅហើយកាន់ ភិក្ខុទាំងឡាយ ក្រាប ទូលរឿងនោះ ដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់តិះដៀលភិក្ខុនោះដោយអនេកបរិយាយ កាលសម្តែង ធម៌ ទ្រង់បានភាសិតព្រះគាថាទាំងនេះថា កុសោ យថា ទុគ្គហិតោ ហត្ថមេវានុកន្តតិ សាមញ្ញំ ទុប្បរាមដ្ឋំ និរយាយូបកឌ្ឍតិ ។ យំ កិញ្ចិ សិថិលំ កម្មំ សង្កិលិដ្ឋញ្ច យំ វតំ សង្កស្សរំ ព្រហ្មចរិយំ ន តំ ហោតិ មហប្ផលំ ។ កយិរា ចេ កយិរាថេនំ ទឡ្ហមេនំ បរក្កមេ សិថិលោ ហិ បរិព្វាជោ ភិយ្យោ អាកិរតេ រជំ ។ ស្បូវភ្លាំងដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ យ៉ាងណាមិញ ភាពជាសមណៈ ដែលបព្វជិតកាន់មិនស៊ប់សួន ហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង ។