អដ្ឋកថា ទុព្វចភិក្ខុវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 447

បទថា សង្កិលិដ្ឋំ សេចក្តីថា ឈ្មោះថា សៅហ្មងព្រោះការត្រាច់ទៅក្នុង អគោចរ មានស្រីបេស្យាជាដើម ។ បទថា សង្កស្សរំ បានដល់ គប្បីរលឹកដោយការសង្ស័យទាំងឡាយ គឺ ឃើញសង្ឃដែលប្រជុំគ្នាដោយកិច្ចណាមួយ ក្នុងបណ្តាកិច្ច មានឧបោសថជាដើម ហើយរពឫកដោយសេចក្តីសង្ស័យរបស់ខ្លួន គឺរង្កៀស បានដល់ សង្ស័យ យ៉ាងនេះថា ភិក្ខុទាំងនេះជ្រាបនូវការប្រព្រឹត្តរបស់អញ មានបំណងនឹងលើក វត្តអញ ទើបប្រជុំគ្នាពិត ។ ពីរបទថា ន តំ ហោតិ សេចក្តីថា ព្រហ្មចរិយៈ ពោល គឺសមណធម៌ នោះ គឺបែបនោះ រមែងមិនមានផលច្រើនដល់បុគ្គលនោះ ព្រោះមិនមានផល ច្រើនដល់លោក ក៏រមែងមិនមានផលច្រើនដល់ទាយក ដែលជាអ្នកប្រគេន ភិក្ខាផងដែរ ។ បទថា កយិរា ចេ សេចក្តីថា ព្រោះហេតុនោះ បុគ្គលគប្បីធ្វើការងារ ណា ចូរធ្វើការងារនោះពិតៗ ។