ឥស្សាបកតិត្ថិវត្ថុទី ៦
ក្បាលទី 34 · ទំព័រ 448
បាទព្រះគាថាថា ទឡ្ហមេនំ បរក្កមេ សេចក្តីថា គួរធ្វើការងារនោះឲ្យជា របស់ដែលខ្លួនធ្វើមាំទាំ គឺជាអ្នកមានការសមាទានតាំងមាំ ធ្វើការងារនោះ ។ បទថា បរិព្វាជោ បានដល់ សមណធម៌ដែលបុគ្គលធ្វើដោយការប្រកាន់ ធូរថយ ដែលដល់នូវភាវៈ មានការដាច់ជាដើម ។ បទថា ភិយ្យោ សេចក្តីថា សមណធម៌បែបនោះ រមែងមិនអាចនាំចេញ នូវធូលី មានធូលី គឺរាគៈជាដើម ដែលមានក្នុងខាងក្នុងដោយពិត រមែង រោយនូវធូលី មានរាគៈជាដើមដទៃ លើបុគ្គលនោះ ។