អដ្ឋកថា សម្ពហុលភិក្ខុវត្ថុទី ៧
ពីរបទថា យំ កត្វា សេចក្តីថា បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយក្នុងកាលជាក្រោយ គឺក្នុងកាល ដែលរពឫកដល់ ឈ្មោះថា រមែងមិនតាមក្តៅក្រហាយ គឺជាអ្នកមានសោមនស្សតែម្យ៉ាង កម្មនោះ ដែលបុគ្គលធ្វើហើយ ប្រសើរ ។ ក្នុងកាលចប់ទេសនា ឧបាសក និងស្រីនោះ តាំងនៅក្នុងសោតាបត្តិផលហើយ ជនទាំងឡាយ ធ្វើស្រីនោះឲ្យជាអ្នកជាក្នុងទីនោះឯង ធ្វើឲ្យជា ស្រីមានប្រក្រតីប្រព្រឹត្តធម៌ ដូច្នេះឯង ។ រឿង ស្រីឆ្នាស ចប់ ៥ រឿង អាគន្តុកភិក្ខុ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអាគន្តុកភិក្ខុច្រើន រូប ត្រាស់ព្រះធម្មទេសនានេះថា នគរំ យថា ជាដើម ។ បានឮថា ពួកភិក្ខុទាំងនោះ ចាំវស្សាក្នុងបច្ចន្តនគរមួយកន្លែង បាននៅជា សុខក្នុងខែដំបូង ក្នុងខែកណ្តាល ពួកចោរបានមកប្លន់ស្រុកដែលជាទីគោចរ របស់ភិក្ខុទាំងនោះ ចាប់អ្នកស្រុកជាឈ្លើយ ។ ចាប់តាំងពីកាលនោះ មនុស្ស ទាំងឡាយបាននាំគ្នាមកថែរក្សាបច្ចន្តនគរនោះ ដើម្បីការពារចោរ មិនបានឱកាស ឧបដ្ឋាកភិក្ខុទាំងនោះ ។ ពួកភិក្ខុទាំងនោះ ចាំវស្សាមិនបានសុខស្រួល ចេញ វស្សាហើយ បានទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះសាស្តា ថ្វាយបង្គំព្រះសាស្តា ហើយ អង្គុយក្នុងទីសមគួរ នាចំណែកម្ខាង ។ ព្រះសាស្តាទ្រង់ធ្វើបដិសណ្ឋារៈជាមួយភិក្ខុទាំងនោះ ត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ ពួកអ្នកនាំគ្នានៅជាសុខឬ កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រ ព្រះអង្គ ពួកខ្ញុំព្រះអង្គនៅជាសុខក្នុងខែដំបូងបុណ្ណោះ ក្នុងខែកណ្តាលពួកចោរ បានប្លន់ស្រុក ចាប់តាំងអំពីកាលនោះ មនុស្សទាំងឡាយនាំគ្នាការពារនគរមិន បានឱកាសទំនុកបម្រុងដិតដល់ឡើយ ព្រោះដូច្នោះ ទើបពួកខ្ញុំព្រះអង្គចាំវស្សាមិ នមានសេច