និគណ្ឋវត្ថុទី ៨ (និគន្ថ)

ក្បាលទី 34 · ទំព័រ 453

ខណៈដែលកើតក្នុងមជ្ឈិមប្រទេស ១ ខណៈដែលបានសម្មាទិដ្ឋិ ១ ខណៈ ដែលមិនខ្វះខាតអាយតនៈទាំង ៦ ប្រការ ១ រមែងឈានកន្លងនូវបុគ្គលនោះ ខណៈនោះ ចូរកុំឈានកន្លងអ្នកទាំងឡាយឡើយ ។ បទថា ខណាតីតា ជាដើម សេចក្តីថា ព្រោះថា បុគ្គលណាកន្លង នូវខណៈនោះ និងខណៈនោះកន្លងបង់នូវបុគ្គលនោះ ជនទាំងនោះជាអ្នកកុះករ ក្នុងនរក គឺកើតក្នុងនរកនោះហើយ សោយសោក ។ ក្នុងកាលចប់ទេសនា ភិក្ខុទាំងនោះកើតនូវសេចក្តីសង្វេគ តាំងនៅក្នុង អរហត្តផលហើយ ដូច្នេះឯង ។ រឿង អាគន្តុកភិក្ខុ ចប់ ៥ រឿង និគ្គណ្ឋ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនិគ្គណ្ឋ ត្រាស់ ព្រះធម្មទេសនានេះថា អលជ្ជិតាយេ ជាដើម ។ សេចក្តីពិស្តារ ថ្ងៃមួយ ភិក្ខុទាំងឡាយឃើញពួកនិគ្គណ្ឋហើយ សន្ទនា គ្នាថា អាវុសោ ពួកនិគ្គណ្ឋទាំងនេះប្រសើរជាងពួកអ្នកបួសអាក្រាត ដែល មិនបិទបាំងដោយប្រការទាំងពួង ព្រោះថា ពួកនិគ្គណ្ឋបិទបាំងខាងមុខតែម្យ៉ាង បុណ្ណោះ ប្រហែលជាអ្នកមានខ្មាសខ្លះ ពួកនិគ្គណ្ឋស្តាប់ពាក្យនោះហើយ ក៏ ពោលថា ពួកយើងបិទបាំងព្រោះហេតុនោះក៏មិនមែន ពួកយើងបិទបាំងព្រោះ ហេតុនេះ គឺល្អងធូលីជាដើមនោះឯង ជារបស់ទាក់ទងដល់ជីវិត្រិន្ទិយ កាលបើ ដូច្នោះ ល្អងផ្សេងៗ មានកម្ទេចកម្ទី និងធូលីជាដើមនោះ កុំធ្លាក់ចូលទៅក្នុង ភាជនភិក្ខាទាំងឡាយរបស់ពួកយើង ដូច្នេះហើយ និយាយជាមួយភិក្ខុ ទាំងនោះយ៉ាងច្រើន ដោយអំណាចនៃការលើកវាទៈ ។ ភិក្ខុទាំងឡាយចូល គាល់ព្រះសាស្តា ក្រាបទូលរឿងនោះ ក្នុងកាលដែលខ្លួនអង្គុយហើយ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ឈ្មោះថា ខ្មាសក្នុងវត្ថុដែលមិនគួរខ្មាស មិនខ្មាសក្នុងវត្ថុដែលគួរខ្មាស ជាអ្នកមាន ទុគ្គតិ ជាទីទ