អដ្ឋកថា និគណ្ឋវត្ថុទី ៨ (និគន្ថ)
ក្បាលទី 34 · ទំព័រ 455
បទថា លជ្ជិតាយេ សេចក្តីថា ព្រោះអង្គដែលញ៉ាំងហិរិឲ្យកម្រើកមិន បិទបាំងហើយ ពិតហើយ អង្គដែលញ៉ាំងហិរិឲ្យកម្រើក ឈ្មោះថា វត្ថុដែល គួរខ្មាស សត្វទាំងនោះមិនបិទបាំងអង្គ ដែលញ៉ាំងហិរិឲ្យកម្រើកនោះត្រាច់ទៅ ឈ្មោះថា មិនខ្មាសព្រោះវត្ថុដែលគួរខ្មាស ព្រោះហេតុនោះ កាលសត្វទាំងនោះ ខ្មាសព្រោះវត្ថុដែលមិនគួរខ្មាស មិនខ្មាសព្រោះវត្ថុដែលគួរខ្មាស ។ ឈ្មោះថា ជាមិច្ឆាទិដ្ឋិ ព្រោះភាវៈ គឺការប្រកាន់ទទេ និងព្រោះភាវៈ គឺការ ប្រកាន់ដោយប្រការដទៃ សត្វទាំងនោះ សមាទានមិច្ឆាទិដ្ឋិនោះហើយ ត្រាច់ ទៅ ឈ្មោះថា សមាទានមិច្ឆាទិដ្ឋិ តែងដល់នូវទុគ្គតិ អបាយ មាននរក ជាដើម ។ បទថា អភយេ ជាដើម សេចក្តីថា ភាជនភិក្ខា ឈ្មោះថា វត្ថុដែលមិន គួរខ្លាចព្រោះកិលេស គឺរាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ និងភ័យ គឺទុច្ចរិត មិនកើតឡើង ព្រោះអាស្រ័យភាជនភិក្ខាឡើយ ។ សត្វទាំងឡាយ បិទបាំង