អដ្ឋកថា តិត្ថិយសាវកវត្ថុទី ៩)
សត្វទាំងឡាយ ឈ្មោះថា សមាទានមិច្ឆាទិដ្ឋិ ព្រោះអំណាចដែល ខ្លួនសមាទានការប្រកាន់ទទេនោះ និងការប្រកាន់ដោយប្រការដទៃ រមែង ដល់ទុគ្គតិ ។ ក្នុងកាលចប់ទេសនា ពួកនិគ្គណ្ឋមានចិត្តសង្វេគ ហើយបួស ។ ទេសនាសម្រេចប្រយោជន៍ដល់ជនដែលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿង និគ្គណ្ឋ ចប់ ៥ រឿង សាវ័កតិរ្ថិយ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធពួកសាវ័កតិរ្ថិយត្រ ាស់ព្រះធម្មទេសនានេះថា អវជ្ជេ ជាដើម ។ សេចក្តីពិស្តារ សម័យមួយ ពួកសាវ័កតិរ្ថិយ ឃើញកូនទាំងឡាយ របស់ខ្លួន មួយអន្លើដោយបរិវារ លេងជាមួយពួកកូនរបស់ឧបាសក ដែលជា សម្មាទិដ្ឋិ ក្នុងកាលកូនទាំងនោះមកផ្ទះហើយ ទើបឲ្យធ្វើប្តេជ្ញាថា ពួកសមណសក្យបុត្រ ពួកឯងមិនគប្បីថ្វាយបង្គំ សូម្បីវិហាររបស់សមណៈទាំងនោះ ពួក ឯងក៏មិនគប្បីចូលទៅ ។ ថ្ងៃមួយ កូនរបស់ពួកតិរ្ថិយទាំងនោះកំពុងលេងក្នុង ទីជិតនៃខ្លោងទ្វារ ខាងក្រៅវត្តជេតពន ការស្រេកទឹកក៏កើតឡើង ពេលនោះ ក្មេងទាំងនោះ បញ្ជូនក្មេងរបស់ឧបាសកម្នាក់ទៅកាន់វិហារប្រាប់ថា ចូរឯងទៅ ផឹកទឹកក្នុងវិហារនោះហើយ ដងមកដើម្បីពួកយើងផង ក្មេងនោះក៏ចូលទៅកាន់ ព្រះវិហារថ្វាយបង្គំព្រះសាស្តាហើយ ក្រាបទូលសេចក្តីនោះ ។ គ្រានោះ ព្រះសាស្តាត្រាស់នឹងក្មេងនោះថា អ្នកបុណ្ណោះផឹកទឹកហើយ បញ្ជូនពួកក្មេងទាំងនោះមកដើម្បីផឹកទឹកក្នុងទីនេះ កុមារនោះក៏ធ្វើយ៉ាងនោះ ។ ពួកក្មេងទាំងនោះ មកផឹកទឹកហើយ ព្រះសាស្តាហៅក្មេងទាំងនោះមកហើយត្រ ាស់ធម្មកថា ដែលជាទីសប្បាយដល់ក្មេងទាំងនោះ ទ្រង់ធ្វើក្មេងទាំងនោះឲ្យ មានសទ្ធាមាំទាំហើយ ឲ្យតាំងនៅក្នុងសរណៈ និងសីល ក្មេងទាំងនោះទៅកាន់ ផ្ទះរៀងៗ ខ្លួនហើយ ប្រាប់សេចក្តីនោះដល់មាតានិងបិតា ។