អដ្ឋកថា អដ្ឋកថា (អត្តទន្តវត្ថុទី ១

ក្បាលទី 34 · ទំព័រ 463

រឿង របស់ព្រះសាស្តា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងកោសម្ពី ទ្រង់ប្រារព្ធព្រះអង្គផ្ទាល់ ត្រាស់ព្រះធម្មទេសនានេះថា អហំ នាគោវ ជាដើម ។ រឿង ខ្ញុំឲ្យពិស្តារហើយក្នុងពណ៌នានៃគាថាដំបូង ក្នុងអប្បមាទវគ្គនោះ ឯង ។ ពិតហើយ ក្នុងទីនោះខ្ញុំពោលដូច្នេះថា ព្រះនាងមាគន្ទិយា មិនអាច ធ្វើអ្វីដល់ស្រី ៥០០ មានព្រះនាងសាមាវតីជាប្រធានទាំងនោះបាន ទើបត្រិះរិះ ថា យើងនឹងធ្វើកិច្ចដែលគួរធ្វើដល់ព្រះសមណគោតមឲ្យបាន ដូច្នេះហើយ ឲ្យ ថ្លៃឈ្នួលដល់អ្នកនគរទាំងឡាយ ពោលថា អ្នកទាំងឡាយ មួយអន្លើដោយ កូនប្រុស ទាសៈ និងកម្មករ ចូរជេរបរិភាសព្រះសមណគោតម ដែលត្រាច់ ចូលមកខាងក្នុងព្រះនគរឲ្យគេចទៅ ។ ពួកមិច្ឆាទិដ្ឋិ មិនជ្រះថ្លាក្នុងព្រះរតនត្រ័យ បានជាប់តាមព្រះសាស្តា ដែលយាងចូលទៅខាងក្នុងព្រះនគរ កំពុងជេរ កំពុងបរិភាស ដោយអក្កោសវត្ថុ ១០ ថា ឯងជាចោរ ឯងជាបុគ្គលពាល ឯងជាមនុស្សវង្វេង ឯងជា ឩដ្ឋ ឯងជាគោ ឯងជាលា ឯងជាសត្វនរក ឯងជាសត្វតិរច្ឆាន សុគតិមិន មានសម្រាប់ឯង ទុគ្គតិបុណ្ណោះ ដែលឯងគប្បីដល់ ។ ព្រះអានន្ទស្តាប់ពាក្យនោះហើយ បានក្រាបទូលពាក្យនេះនឹងព្រះសាស្តា ថា បពិត្រព្រះអង្គ អ្នកនគរទាំងនេះ ជេរ បរិភាសយើងទាំងឡាយៗ ទៅក្នុង នគរដទៃក្រៅអំពីនគរនេះចុះ ។ ព្រះសាស្តាត្រាស់ថា ម្នាលអានន្ទ អ្នក ទៅណា ព្រះអានន្ទទូលថា បពិត្រព្រះអង្គ ទៅកាន់នគរដទៃ ព្រះសាស្តា ត្រាស់ថា បើមនុស្សក្នុងនគរដទៃនោះ ជេរ បរិភាស យើងនឹងទៅទីណា ទៀត ព្រះអានន្ទទូលថា បពិត្រព្រះអង្គ ទៅកាន់នគរផ្សេងៗ អំពីនគរនោះ ទៀត ព្រះសាស្តាត្រាស់ថា បើមនុស្សក្នុងទីនោះជេរ បរិភាស យើងទាំងឡាយទៀត តើទៅណា ព្រះអានន្ទទូលថា បពិត្រព្រះអង្គ ទៅកាន់នគរដ