ហត្ថាចរិយបុព្វកភិក្ខុវត្ថុទី ២

ក្បាលទី 34 · ទំព័រ 468

រឿង ភិក្ខុធ្លាប់ជាហត្ថាចារ្យ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប ដែល ធ្លាប់ជាហត្ថាចារ្យ ត្រាស់ព្រះធម្មទេសនានេះថា ន ហិ ឯតេហិ ជាដើម ។ បានឮថា ថ្ងៃមួយ ភិក្ខុនោះឃើញហ្មដំរីដែលតាំងចិត្តថា អញបង្ហាត់ដំរី មួយ ហើយមិនអាចឲ្យដំរីសិក្សាហេតុដែលខ្លួនប្រាថ្នាបាន នៅក្បែរឆ្នេរស្ទឹង អចិរវតី ទើបភិក្ខុនោះហៅភិក្ខុទាំងឡាយ ដែលឈរជិតមកហើយ ពោលថា អាវុសោទាំងឡាយ បើហត្ថាចារ្យនេះ ចាក់ដំរីនេះក្នុងទីឈ្មោះនោះសោត គាត់ គប្បីឲ្យដំរីសិក្សាហេតុនោះបានដោយរហ័ស ។