អដ្ឋកថា ហត្ថាចរិយបុព្វកភិក្ខុវត្ថុទី ២
គាត់ស្តាប់ពាក្យរបស់ភិក្ខុនោះ ហើយ ទើបធ្វើយ៉ាងនោះ ក៏ហ្វឹកដំរីនោះឲ្យរេបោរយបាន ។ ទើបភិក្ខុទាំងនោះ ក្រាបទូលរឿងនោះដល់ព្រះសាស្តា ។ ព្រះសាស្តាត្រាស់ឲ្យហៅភិក្ខុនោះមកហើយ ត្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកនិយាយយ៉ាងនេះពិតឬ កាលភិក្ខុនោះក្រាបទូលថា ករុណា ព្រះអង្គ ទើបទ្រង់តិះដៀលភិក្ខុនោះ ហើយត្រាស់ថា នែមោឃបុរស អ្នកត្រូវការ អ្វីដោយយាន គឺដំរី ឬយានដទៃដែលបង្វឹកហើយ ព្រោះ ឈ្មោះថា បុគ្គលដែលអាចទៅកាន់ទីដែលមិនធ្លាប់ទៅ ដោយយានទាំងនេះ មិនមាន តែ បុគ្គលដែលទូន្មានខ្លួនល្អហើយ អាចទៅកាន់ទីមិនធ្លាប់ទៅបាន ព្រោះដូច្នោះ អ្នកគប្បីទូន្មានខ្លួនបុណ្ណោះ អ្នកត្រូវការអ្វីដោយការទូន្មានសត្វពាហនៈទាំងនេះ ហើយត្រាស់ព្រះគាថានេះថា ន ហិ ឯតេហិ យានេហិ គច្ឆេយ្យ អគតំ ទិសំ យថាត្តនា សុទន្តេន ទន្តោ ទន្តេន គច្ឆតិ ។ បុគ្គលទូន្មានខ្លួន បានបទហើយ ទូន្មានខ្លួន ល្អហើយ ឈ្មោះថា ទូន្មានហើយ ទើបទៅកាន់ទិសដែលខ្លួនមិនធ្លាប់ ទៅ គឺព្រះនិព្វានបាន ពុំមែនដូចបុគ្គលទៅកាន់ទិសដែល ខ្លួនមិនធ្លាប់ទៅ ដោយសារយានទាំងឡាយនោះឡើយ ។ សេចក្តីអធិប្បាយ ព្រះគាថានោះ មានសេចក្តីថា បុគ្គលណាម្នាក់គប្បីទៅកាន់ទិស គឺ ព្រះនិព្វាន ដែលរាប់ថា មិនទាន់បានទៅ ព្រោះភាពជាទិសដែលខ្លួនមិនធ្លាប់ ទៅ ដោយហោច ត្រឹមតែការយល់សប្តិ ដោយយានទាំងឡាយ មានដំរី ជាដើមទាំងនេះបានឡើយ ដូចបុគ្គលទូន្មានខ្លួនហើយ គឺជាអ្នកអស់ព្យសន៍ មានបញ្ញាទៅកាន់ទិស ដែលមិនធ្លាប់ទៅ ដូច្នោះ គឺសម្រេចដល់ភូមិនៃលោក អ្នកដែលទូន្មានខ្លួនហើយ ដោយខ្លួនដែលទូន្មានហើយ ដោយការទូន្មានឥន្ទ្រិយ ក្នុងចំណែកខាងដើម ទូន្មានល្អហើយ ដោយអរិយមគ្គភាវនា ក្នុងចំណែក ខាងក្រោយដូច