អដ្ឋកថា បរិជិណ្ណព្រាហ្មណបុត្តវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 470

បន្ទាប់មក កាលព្រាហ្មណីធ្វើកាលកិរិយាទៅហើយ ទើបពួកកូនប្រឹក្សាព្រម គ្នាថា បើពុករបស់យើងនាំព្រាហ្មណីដទៃមកសោត ដោយអំណាចនៃបុត្រ ទាំងឡាយដែលកើតក្នុងផ្ទៃរបស់នាង ត្រកូលនឹងត្រូវទម្លាយ ណ្ហើយចុះ ពួកយើង នាំគ្នាសង្គ្រោះលោក ។ ពួកគេទំនុកបម្រុងព្រាហ្មណ៍ចាស់នោះ ដោយ បច្ច័យ មានអាហារ គ្រឿងស្លៀកដណ្តប់ជាដើមដែលប្រណីត ធ្វើកិច្ច មាន ការគក់ច្របាច់ដៃ និងជើងជាដើម កាលទំនុកបម្រុងហើយ ថ្ងៃមួយ កាល ព្រាហ្មណ៍ចាស់នោះ ដេកលក់ពេលថ្ងៃហើយក្រោកឡើង ទើបច្របាច់ដៃជើង បណ្តើរ ពោលដល់ទោសក្នុងឃរាវាសផ្សេងៗ ហើយអង្វរថា ពួកខ្ញុំនឹងទំនុកបម្រុង លោកពុកយ៉ាងនេះដរាបដល់អស់ជីវិត សូមពុកឲ្យនូវទ្រព្យដែលសេសសល់ ដល់ពួកខ្ញុំចុះ ។ ព្រាហ្មណ៍ឲ្យទ្រព្យដល់បុត្រម្នាក់ ១ សែនទៀត ចែក គ្រឿងឧបភោគទាំងអស់ឲ្យជា ៤ ចំណែក ប្រគល់ឲ្យ បន្សល់ត្រឹមតែសំពត់ ស្លៀកសំពត់ដណ្តប់របស់ខ្លួន ។ កូនច្បង ទំនុកបម្រុងព្រាហ្មណ៍នោះ ២-៣ ថ្ងៃ ។ ថ្ងៃមួយ កូនប្រសាស្រីឈរត្រង់មាត់ទ្វារ និយាយនឹងព្រាហ្មណ៍ចាស់ នោះ ដែលងូតទឹកហើយដើរមកយ៉ាងនេះថា ទ្រព្យមួយរយ ឬមួយពាន់ ដែលលោកពុកឲ្យដល់កូនច្បង ក្រៃលែងជាងបុត្រទាំងឡាយមានឬ ពុក ឲ្យទ្រព្យដល់បុត្រគ្រប់គ្នា ម្នាក់ ២ សែនមិនមែនឬ ហេតុអ្វី ទើបលោក ពុកមិនស្គាល់ផ្លូវទៅផ្ទះរបស់កូនដ៏សេស ។ សូម្បីព្រាហ្មណ៍គំរាមស្រីនោះថា មេថោកទាប ហងចូរវិនាស ក្រោធ ខឹងហើយ បានទៅកាន់ផ្ទះរបស់បុត្រដទៃ លុះកន្លងទៅ ២-៣ ថ្ងៃ ត្រូវកូនប្រសាស្រី ដទៃឲ្យចេញពីផ្ទះដោយឧបាយដូចគ្នានោះឯង បានទៅកាន់ផ្ទះកូនដទៃ កាល មិនបានការចូលទៅកាន់ផ្ទះណាមួយយ៉ាងនេះ ដោយប្រការនេះ ទើបបួសស្លៀក សពាក់សត្រាច់រកភិក្ខា ។