បសេនទិកោសលវត្ថុទី ៤
របស់ព្រាហ្មណ៍ទាំងអស់ ញ៉ាំងអស្សុធារៈឲ្យហូរហើយ មានហទយៈទន់ភ្លន់ ផ្ទៀងនូវសោតៈស្តាប់ហើយ ។ គ្រានោះ ព្រះសាស្តាទ្រង់ជ្រាបដល់ធម៌ជាទី សប្បាយរបស់ពួកកូនទាំងនោះហើយ ទើបទ្រង់សម្តែងធម៌ ប្រកាសសច្ចៈ ទាំងឡាយ ។ ក្នុងកាលចប់ទេសនា ព្រាហ្មណ៍ បុត្រ និង កូនប្រសាទ ាំងឡាយតាំងនៅក្នុងសោតាបត្តិផលហើយ ដូច្នេះឯង ។ រឿង កូនរបស់ព្រាហ្មណ៍ចាស់ជរា ចប់ ៥ រឿង ព្រះបទបសេនទិកោសល លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះបាទបសេនទិកោសល ត្រាស់ព្រះធម្មទេសនានេះថា មិទ្ធី យទា ជាដើម ។ សេចក្តីពិស្តារ សម័យមួយ ព្រះរាជាសោយព្រះស្ងោយ នៃអង្ករមួយ នាឡិជាមួយសូបព្យញ្ជនៈ សមគួរដល់បាយនោះ ។ ថ្ងៃមួយ ព្រះរាជាសោយ ព្រះក្រយាហារព្រឹកហើយ ទ្រង់មិនទាន់បន្ទោបង់សេចក្តីស្រវឹងក្នុងភត្តបាន ឡើយ បានយាងទៅកាន់សម្នាក់របស់ព្រះសាស្តា មានព្រះរូបលំបាក បម្រះ ទៅខាងនេះ និងខាងនោះ ត្រូវងងុយគ្របសង្កត់ មិនអាចផ្ទំត្រង់ៗ បាន ទើប ប្រថាប់គង់ក្នុងចំណែកម្ខាង ។ លំដាប់នោះ ព្រះសាស្តាត្រាស់នឹងព្រះរាជាថា មហាបពិត្រ ទ្រង់មិនទាន់ បានសម្រាកឡើយ យាងមកទេដឹង ព្រះរាជាត្រាស់ថា ពិតហើយ ព្រះអង្គ តាំងអំពីបរិភោគហើយ ខ្ញុំព្រះអង្គមានទុក្ខច្រើន ។ លំដាប់នោះ ព្រះសាស្តាត្រាស់នឹងព្រះរាជាថា មហាបពិត្រ បុគ្គល បរិភោគច្រើន រមែងមានទុក្ខយ៉ាងនេះ ទើបត្រាស់ព្រះគាថានេះថា មិទ្ធី យទា ហោតិ នហគ្ឃសោ ច និទ្ទាយិតា សម្បរិវត្តសាយី មហាវរាហោវ និវាបបុដ្ឋោ បុនប្បុនំ គព្ភមុបេតិ មន្ទោ ។