អដ្ឋកថា បសេនទិកោសលវត្ថុទី ៤

ក្បាលទី 34 · ទំព័រ 479

បទថា មហគ្ឃសោ សេចក្តីថា អ្នកបរិភោគច្រើន ដូចអាហរហត្ថកព្រាហ្មណ៍ អលង្សាដកព្រាហ្មណ៍ តត្ថវដ្តកព្រាហ្មណ៍ កាកមាសកព្រាហ្មណ៍ និងភុត្តវម្មិកព្រាហ្មណ៍ណាម្នាក់ ។ បទថា និវាបបុដ្ឋោ សេចក្តីថា ត្រូវទំនុកបម្រុងហើយដោយសូករភត្ត មានកុណ្ឌកជាដើម ពិតហើយ ជ្រូកស្រុកគេចិញ្ចឹមតាំងពីនៅតូច ក្នុងពេល មានសរីរៈធាត់ មិនបានចេញអំពីផ្ទះទៅខាងក្រៅ ឆ្លេឆ្លាទៅមកក្នុងទីផ្សេងៗ មានក្រោមគ្រែជាដើម ហើយរមែងដេកដកដង្ញើមឃូរៗ បុណ្ណោះ ។ លោក អធិប្បាយថា បុគ្គលមានការងោកងុយ ជាអ្នកបរិភោគច្រើន កាលមិនអាច ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយឥរិយាបថដទៃ ច្រើនដោយការដេកលក់ បម្រះននេលោទៅមក តាមប្រក្រតី ដូចជ្រូកធំដែលផ្តល់ដោយចំណី ដូច្នោះ ក្នុងខណៈណា ខណៈនោះ បុគ្គលនោះ មិនអាចមនសិការត្រៃលក័្ខណ គឺអនិច្ចំ ទុក្ខំ អនត្តាបាន ព្រោះមិនមនសិការត្រៃលក្ខ័ណទាំងនោះ ទើបឈ្មោះថា មានបញ្ញាទន់ខ្សោយ តែងចូលបន្ទប់ គឺមិនផុតអំពីការនៅក្នុងបន្ទប់ ។ ក្នុងកាលចប់ទេសនា ព្រះសាស្តាត្រាស់ព្រះគាថានេះ ដោយឧបការៈ ដល់ព្រះរាជាថា បុគ្គលមានសតិសព្វកាល ស្គាល់ប្រមាណក្នុងភោជនដែលបានហើយ នោះ រមែងមិនមានរោគ ភ័យ និងអាពាធ មិនចាស់មុនអាយុ មានអាយុ យឺនយូរ ដូច្នេះហើយ ឲ្យឧត្តរមាណពរៀន ហើយទ្រង់ឲ្យឧបាយថា អ្នកគប្បី ពោលគាថានេះ ក្នុងកាលដែលព្រះរាជាសោយ នឹងគប្បីឲ្យព្រះរាជាទ្រង់បន្ថយ ភោជន ដោយឧបាយនេះ ហើយបានធ្វើយ៉ាងនោះ ។ សម័យក្រោយមក ព្រះរាជាទ្រង់ស្រស់បស់ មានព្រះកាយស្រាល ទ្រង់ ដល់នូវភាពសុខស្រួល ព្រោះទ្រង់មានព្រះក្រយាហារមួយនាឡិយ៉ាងក្រៃលែង ទ្រង់មានសេចក្តីស្និទ្ធស្នាល កើតឡើងក្នុងព្រះសាស្តាហើយ ទ្រង់ឲ្យអសទិសទានប្រព្រឹត្តទៅ ៧ ថ្ងៃ ។ ព្រ