សានុសាមណេរវត្ថុទី ៥
ក្បាលទី 34 · ទំព័រ 481
រឿង សានុសាមណេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសាមណេរឈ្មោះ សានុ ត្រាស់ព្រះធម្មទេសនានេះថា ឥទំ បុរេ ជាដើម ។ បានឮថា សាមណេរនោះជាបុត្រទ្រោលរបស់ឧបាសិកាម្នាក់ ។ គ្រានោះ ឧបាសិកាឲ្យលោកបព្វជ្ជាក្នុងកាលដែលនៅជាកុមារនោះឯង ។ តាំងអំពីកាល ដែលបព្វជ្ជាហើយ លោកជាអ្នកមានសីល សម្បូរដោយវត្ត បានធ្វើវត្តដល់ អាចារ្យ ឧបជ្ឈាយ៍ និងអាគន្តុកភិក្ខុទាំងឡាយនោះឯង អស់កាល ៨ ថ្ងៃក្នុង មួយខែ លោកក្រោកឡើងអំពីព្រឹក ចូលទៅតម្កល់ទឹកក្នុងរោងទឹក បោស រោងធម្មស្សវនៈ អុជប្រទីប ប្រកាសធម្មស្សវនៈដោយសំឡេងដ៏ពីរោះ ភិក្ខុ ទាំងឡាយជ្រាបកម្លាំងរបស់លោកហើយ តែងនិមន្តថា ចូរលោកពោលបទ ភាណចុះ ។