អដ្ឋកថា បាវេយ្យកហត្ថិវត្ថុទី ៦

ក្បាលទី 34 · ទំព័រ 489

បទថា សន្នោ សេចក្តីថា ដំរីដែលលិចចុះទៅហើយក្នុងភក់នោះ ធ្វើនូវ សេចក្តីព្យាយាមដោយជើងមុខ និងជើងក្រោយ ដកខ្លួនឡើងចាកភក់ តាំង នៅលើគោកបាន យ៉ាងណា អ្នកទាំងឡាយ ក៏ចូររើខ្លួនឡើងចាកភក់ គឺ កិលេស គឺញ៉ាំងខ្លួនឲ្យតាំងនៅលើគោក គឺព្រះនិព្វានដូច្នោះចុះ ។ ក្នុងកាលចប់ព្រះធម៌ទេសនា ភិក្ខុនោះ តាំងនៅហើយក្នុងអរហត្តផល ដូច្នេះឯង ។ រឿងដំរីឈ្មោះបវេរកៈ ចប់