សម្ពហុលភិក្ខុវត្ថុទី ៧
ក្បាលទី 34 · ទំព័រ 490
រឿង សម្ពហុលភិក្ខុ លំនាំដើម ព្រះសាស្តា កាលទ្រង់អាស្រ័យព្រៃឈ្មោះបាលិលេយ្យកៈ ប្រថាប់នៅក្នុង ដងព្រៃឈ្មោះរក្ខិតៈ ទ្រង់ប្រារព្ធភិក្ខុជាច្រើន ត្រាស់ព្រះធម្មទេសនានេះ ថា សចេ លភេថ ជាដើម ។ រឿងមកក្នុងអដ្ឋកថានៃព្រះគាថាថា បរេ ច ន វិជានន្តិ ជាដើម ក្នុង យមកវគ្គនោះឯង ។