អដ្ឋកថា សម្ពហុលភិក្ខុវត្ថុទី ៧
ដែលពិត ខ្ញុំពោលរឿងនេះហើយថា ការប្រថាប់នៅ របស់ព្រះតថាគត ដែលស្តេចដំរីក្នុងដងព្រៃ ឈ្មោះរក្ខិតៈនោះ ទំនុកបម្រុង បានប្រាកដក្នុងសកលជម្ពូទ្វីបហើយ ។ ត្រកូលធំ មានអនាថបិណ្ឌិកសេដ្ឋី នាងវិសាខាមហាឧបាសិកា បញ្ជូនដំណឹងទៅអំពីនគរសាវត្ថីដល់ព្រះអានន្ទត្ថេរ ថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់បង្ហាញព្រះសាស្តាដល់យើងខ្ញុំទាំងឡាយចុះ ។ ភិក្ខុប្រមាណ ៥០០ រូប សូម្បីមានប្រក្រតីនៅក្នុងទិស ចេញ វស្សាហើយ ចូលទៅរកព្រះអានន្ទត្ថេរអង្វរថា អាវុសោអានន្ទ យើងទាំងឡាយ ខានស្តាប់ធម្មកថា ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ អស់កាលយូរហើយ សាធុ អាវុសោអានន្ទ យើងទាំងឡាយគប្បីបានស្តាប់ធម្មកថា ក្នុងទីចំពោះ ព្រះភក្ត្រព្រះដ៏មានព្រះភាគ ។ ព្រះថេរៈនាំភិក្ខុទាំងនោះទៅកាន់ដងព្រៃ ឈ្មោះរក្ខិតៈនោះហើយ ត្រិះរិះ ថា ការចូលទៅកាន់សម្នាក់ព្រះតថាគត ដែលមានប្រក្រតីប្រថាប់នៅមួយអង្គ ឯងអស់ត្រីមាស មួយអន្លើដោយភិក្ខុមានប្រមាណប៉ុណ្ណោះ មិនសមគួរ ដូច្នេះ ហើយ មួយអង្គឯងបុណ្ណោះចូលទៅគាល់ព្រះសាស្តា ។ ដំរីឈ្មោះបាលិលេយ្យកៈ ឃើញលោកហើយ ចាប់ឈើស្ទុះទៅ ព្រះសាស្តាទតឃើញហើយ ត្រាស់ថា បាលិលេយ្យកៈ ចូរអ្នកចៀសចេញទៅកុំឃាត់ នុ៎ះជាពុទ្ធុប្បដ្ឋាក ដំរីបោះកំណាត់ ឈើចោលក្នុងទីនោះឯង សួរដោយអើពើដល់ការទទួលបាត្រ និងចីវរ ។ ព្រះថេរៈ មិនបានឲ្យ ។ ដំរីគិតថា បើភិក្ខុនេះជាអ្នកមានវត្តដែលរៀនហើយសោត លោកនឹងមិនដាក់បរិក្ខាររបស់ខ្លួន លើផ្ទាំងថ្មដែលជាទីប្រថាបគង់របស់ព្រះមាន ព្រះភាគ ព្រះថេរៈដាក់បាត្រ និងចីវរលើផែនដី ។ ពិតហើយ ភិក្ខុដែល សម្បូរដោយវត្តទាំងឡាយ រមែងមិនដាក់បរិក្ខាររបស់ខ្លួនលើទីអង្គុយ ឬទី ដេករបស់គ្រូ ព្រះថេរៈថ្វាយបង្គំ