មារវត្ថុទី ៨)
ក្បាលទី 34 · ទំព័រ 496
រឿង មារ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងកុដិដែលតាំងនៅក្នុងព្រៃហិមពាន្ត ទ្រង់ ប្រារព្ធមារ ត្រាស់ព្រះធម្មទេសនានេះថា អត្ថម្ញិ ជាដើម ។ បានឮថា ក្នុងកាលនោះ ព្រះរាជាទាំងឡាយ គ្រប់គ្រងរាជសម្បត្តិ បៀតបៀនដល់ពួកមនុស្ស ។ គ្រានោះ ព្រះដ៏មានព្រះភាគទតឃើញមនុស្ស ទាំងឡាយត្រូវបៀតបៀនដោយដាក់អាជា ក្នុងរជ្ជសម័យរបស់ព្រះរាជាដែល មិនតាំងនៅក្នុងធម៌ ទ្រង់ត្រិះរិះដោយអំណាចនៃសេចក្តីករុណា យ៉ាងនេះថា តថាគតអាចគ្រប់គ្រងរាជសម្បត្តិដោយធម៌ មិនបៀតបៀនខ្លួនឯង មិនឲ្យអ្នកដទៃ បៀតបៀន មិនឈ្នះខ្លួនឯង មិនឲ្យអ្នកដទៃឈ្នះ មិនសោយសោកឯង មិនឲ្យអ្នកដទៃសោយសោកឬហ្ន៎ ។