តណ្ហាវគ្គទី ២៤
រឿង កបិលមច្ឆៈ ចូលទៅកាន់ព្រៃព្យាយាម ក៏សម្រេចអរហត្តផល ។ ចំណែកភិក្ខុជាប្អូនគិតថា អញនៅកំលោះ ក្នុងពេលចាស់សឹមបំពេញ វិបស្សនាធុរៈ ទើបផ្តើមតាំងគន្ថធុរៈ រៀនព្រះត្រៃបិដក បរិវារជាច្រើនបានកើតឡើង ព្រោះអាស្រ័យបរិយត្តិរបស់លោក លាភបានកើតឡើងព្រោះអាស្រ័យ បរិវារ ស្រវឹងហើយដោយសេចក្តីស្រវឹងក្នុងភាពជាអ្នកស្តាប់ច្រើន ត្រូវការចង ់បានក្នុងលាភគ្របសង្កត់ហើយ ព្រោះជាអ្នកសម្គាល់ខ្លួនថាឈ្លាសក្រៃលែង រមែងពោលរបស់ដែលជាកប្បិយៈ ដែលមនុស្សដទៃពោលហើយថាជាអកប្បិយៈ ពោលវត្ថុដែលជាអកប្បិយៈថាជាកប្បិយៈ ពោលវត្ថុដែលមានទោសថា មិន មានទោស ពោលវត្ថុដែលមិនមានទោសថាមានទោស សូម្បីភិក្ខុអ្នកមានសីល ជាទីស្រឡាញ់ទាំងឡាយពោលថា អាវុសោកបិល អ្នកកុំពោលយ៉ាងនេះ ហើយសម្តែងធម៌និងវិន័យ ពោលប្រៀនប្រដៅ ហើយក៏ពោលថា ពួកលោក ចេះអ្វី ពួកលោកដូចក្តាប់ដៃទទេជាដើមហើយ ក៏ត្រាច់ពោលសម្លុតភិក្ខុទាំងឡាយ ។ គ្រានោះ ភិក្ខុទាំងឡាយប្រាប់សេចក្តីនោះដល់ព្រះសោធនត្ថេរ ដែលជា បងប្រុសរបស់លោក សូម្បីព្រះសោធនត្ថេរ ចូលទៅរកលោកហើយ ដាស់តឿន ថា អាវុសោកបិល កិច្ចបដិបត្តិប្រពៃរបស់ភិក្ខុទាំងឡាយដូចអ្នក ឈ្មោះ ថាជាអាយុនៃសាសនា ព្រោះដូច្នោះ អ្នកកុំលះកិច្ចបដិបត្តិប្រពៃ ហើយពោល ជំទាស់វត្ថុដែលជាកប្បិយជាដើមយ៉ាងនោះឡើយ លោកមិនបានអើពើនឹងពាក្យ របស់ព្រះថេរៈ កាលបើដូច្នេះ ព្រះថេរៈក៏ដាស់តឿន ២-៣ ដង ដឹងថា លោកមិនទទួលពាក្យដាស់តឿនថា ភិក្ខុនេះមិនធ្វើតាមពាក្យរបស់អញ ទើប ពោលថា អាវុសោ បើដូច្នោះ អ្នកនឹងប្រាកដដោយកម្មរបស់ខ្លួន ដូច្នេះ ហើយ ចៀសចេញទៅ ។