អដ្ឋកថា តណ្ហាវគ្គទី ២៤
គ្រានោះ ភិក្ខុទាំងឡាយប្រាប់សេចក្តីនោះដល់ព្រះសោធនត្ថេរ ដែលជា បងប្រុសរបស់លោក សូម្បីព្រះសោធនត្ថេរ ចូលទៅរកលោកហើយ ដាស់តឿន ថា អាវុសោកបិល កិច្ចបដិបត្តិប្រពៃរបស់ភិក្ខុទាំងឡាយដូចអ្នក ឈ្មោះ ថាជាអាយុនៃសាសនា ព្រោះដូច្នោះ អ្នកកុំលះកិច្ចបដិបត្តិប្រពៃ ហើយពោល ជំទាស់វត្ថុដែលជាកប្បិយជាដើមយ៉ាងនោះឡើយ លោកមិនបានអើពើនឹងពាក្យ របស់ព្រះថេរៈ កាលបើដូច្នេះ ព្រះថេរៈក៏ដាស់តឿន ២-៣ ដង ដឹងថា លោកមិនទទួលពាក្យដាស់តឿនថា ភិក្ខុនេះមិនធ្វើតាមពាក្យរបស់អញ ទើប ពោលថា អាវុសោ បើដូច្នោះ អ្នកនឹងប្រាកដដោយកម្មរបស់ខ្លួន ដូច្នេះ ហើយ ចៀសចេញទៅ ។ ចាប់តាំងអំពីនោះ ភិក្ខុទាំងឡាយ ដែលជាអ្នកមានសីលជាទីស្រឡាញ់ ពួកដទៃបោះបង់លោកហើយ លោកជាអ្នកមានការប្រព្រឹត្តអាក្រក់ ដែលពួក អ្នកមានការប្រព្រឹត្តអាក្រក់ចោមរោម ថ្ងៃមួយគិតថា អញនឹងសូធ្យបាតិមោក្ខ ទើបកាន់ផ្លិត ទៅអង្គុយលើធម្មាសនៈ ក្នុងរោងឧបោសថ ហើយសួរថា អាវុសោ បាតិមោក្ខរមែងប្រព្រឹត្តទៅដើម្បីភិក្ខុទាំងឡាយ ដែលប្រជុំគ្នាហើយ ក្នុងទីនេះឬ ឃើញភិក្ខុទាំងឡាយនៅស្ងៀម ដោយគិតថា ប្រយោជន៍អ្វី ដោយពាក្យឆ្លើយ ដែលអញឲ្យដល់ភិក្ខុនេះ ទើបពោលថា អាវុសោ ធម៌ក្តី វិន័យក្តី មិនមានប្រយោជន៍អ្វីដោយបាតិមោក្ខ ដែលពួកលោកស្តាប់ ឬមិន ស្តាប់ ដូច្នេះហើយ ក៏ក្រោកចាកអាសនៈ ញ៉ាំងសាសនា គឺបរិយត្តិរបស់ ព្រះកស្សបទសពលឲ្យសាបសូន្យ ដោយអាការយ៉ាងនេះ សូម្បីព្រះសោធនៈ ក៏បរិនិព្វានក្នុងថ្ងៃនោះឯង ។