អដ្ឋកថា (កបិលមច្ឆវត្ថុទី ១

ក្បាលទី 34 · ទំព័រ 2

បុគ្គល មិនគួរសេពធម៌ថោកទាប មិនគួរនៅដោយសេចក្តី ប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរជាមនុស្សចង្អៀតលោក ។ បុគ្គល មិនគួរប្រមាទក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បី ប្រព្រឹត្តធម៌ឲ្យសុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតីរមែងដេកជាសុខ ក្នុង លោកនេះផង ក្នុងលោកខាងមុខផង ។