សូករបោតិកាវត្ថុទី ២

ក្បាលទី 34 · ទំព័រ 517

រឿង ជ្រូកញី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធជ្រូកញីស៊ីលាមក មួយក្បាល ត្រាស់ព្រះធម្មទេសនានេះថា យថាបិ មូលេ ជាដើម ។ បានឮថា ថ្ងៃមួយ ព្រះសាស្តាចូលទៅកាន់ក្រុងរាជគ្រឹះដើម្បីបិណ្ឌបាត ទតឃើញជ្រូកមួយ ទើបទ្រង់ធ្វើការញញឹមឲ្យប្រាកដ កាលព្រះអង្គទ្រង់ញញឹម ព្រះអានន្ទត្ថេរ បានឃើញមណ្ឌលនៃទស្សនោភាសន៍ ដែលចេញអំពីព្រះឱស្ឋ ទើបទូលសួរហេតុនៃការញញឹមថា បពិត្រព្រះអង្គ អ្វីជាហេតុ អ្វីជាបច្ច័យនៃ ការធ្វើនូវការញញឹមឲ្យប្រាកដ ។