អដ្ឋកថា សូករបោតិកាវត្ថុទី ២

ក្បាលទី 34 · ទំព័រ 517

លំដាប់នោះ ព្រះសាស្តាត្រាស់នឹងព្រះអានន្ទថា អានន្ទ អ្នកឃើញជ្រូក ញីនោះដែរឬទេ ព្រះអានន្ទទូលថា បពិត្រព្រះអង្គ ឃើញ ព្រះសាស្តាត្រាស់ ថា ជ្រូកញីនោះបានកើតជាមេមាន់ នៅក្នុងជិតរោងឆាន់មួយកន្លែង ក្នុងសាសនា របស់ព្រះមានព្រះភាគព្រះនាមកកុសន្ធៈ មេមាន់នោះ ស្តាប់សំឡេងប្រកាស ធម៌របស់ភិក្ខុ ដែលជាយោគាវចរមួយរូប ស្វាធ្យាយវិបស្សនាកម្មដ្ឋាន ចុតិ ចាកអត្តភាពនោះហើយ បានកើតក្នុងរាជត្រកូល ជារាជធីតា ព្រះនាមឧព្វរី ក្នុងកាលតមក ព្រះនាងយាងចូលទៅកាន់ទីសម្រាប់បន្ទោបង់ឧច្ចារៈ ទតឃើញ ពួកដង្កូវហើយ ញ៉ាំងបុឡូវកសញ្ញាឲ្យកើតឡើងក្នុងទីនោះ បានបឋមជ្ឈានហើយ ព្រះនាងតាំងនៅក្នុងអត្តភាពនោះ ដរាបដល់អស់អាយុ ចុតិចាកអត្តភាពនោះ ហើយកើតក្នុងព្រហ្មលោក កាលព្រះនាងចុតិអំពីអត្តភាពនោះហើយ ច្រឡូក ច្រឡំដោយអំណាចគតិ ទើបកើតក្នុងកំណើតជ្រូកក្នុងឥឡូវនេះ ។ តថាគត ឃើញហេតុនេះ ទើបបានធ្វើការញញឹមឲ្យប្រាកដ ។ ភិក្ខុទាំងឡាយ មានអានន្ទត្ថេរជាប្រធាន ស្តាប់រឿងនោះហើយ ដល់ នូវសេចក្តីសង្វេគ ។ ព្រះសាស្តា ទ្រង់ញ៉ាំងសេចក្តីសង្វេគ ឲ្យកើតដល់ភិក្ខុទាំងនោះហើយ កាលទ្រង់ប្រកាសទោសនៃរាគតណ្ហា ប្រថាប់ឈរក្នុងរវាងផ្លូវនោះ ទ្រង់បាន ភាសិតព្រះគាថាទាំងនេះថា យថាបិ មូលេ អនុបទ្ទវេ ទឡេ ឆិន្នោបិ រុក្ខោ បុនរេវ រូហតិ ឯវម្បិ តណ្ញានុសយេ អនូហតេ និព្វត្តតី ទុក្ខមិទំ បុនប្បុនំ ។ យស្ស ឆត្តឹសតីសោតា មនាបស្សវនា ភុសា មហា វហន្តិ ទុទ្ទិដ្ឋឹ សង្កប្បា រាគនិស្សិតា ។ សវន្តិ សព្វធី សោតា លតា ឧព្ភិជ្ជ តិដ្ឋតិ តញ្ច ទិស្វា លតំ ជាតំ មូលំ បញ្ញាយ ឆិន្ទថ ។ សរិតានិ សិនេហិតានិ ច សោមនស្សានិ ភវន្តិ ជន្តុនោ តេ សាតសិតា សុខេសិនោ តេ វេ ជា