វិព្ភន្តភិក្ខុវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 526

រឿង វិព្ភន្តកភិក្ខុ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធវិព្ភន្តកភិក្ខុមួយ រូប ត្រាស់ព្រះធម្មទេសនានេះថា យោ និព្វនដ្ឋោ ជាដើម ។ បានឮថា ភិក្ខុមួយរូប ជាសន្ធិវិហារិករបស់ព្រះមហាកស្សបត្ថេរ ញ៉ាំង ឈាន ៤ ឲ្យកើតឡើងហើយ ឃើញរូបារម្មណ៍ជាវិសភាគៈក្នុងផ្ទះរបស់ជាង មាស ដែលជាអំរបស់ខ្លួន មានចិត្តប្រតិព័ទ្ធក្នុងរូបារម្មណ៍នោះ សឹកហើយ ។