អដ្ឋកថា វិព្ភន្តភិក្ខុវត្ថុទី ៣
បន្ទាប់មក ព្រោះភាពជាអ្នកខ្ជិលច្រអូស ទើបពួកមនុស្សដេញបុគ្គល នោះ ដែលមិនប្រាថ្នានឹងធ្វើការងារចេញអំពីផ្ទះ គាត់ត្រាច់ចិញ្ចឹមជីវិត ដោយ ធ្វើចោរកម្ម ព្រោះសេពគប់ជាមួយមិត្តអាក្រក់ ។ ថ្ងៃមួយ ពួករាជបុរសចាប់គាត់បានហើយ ចងស្លាបសេកយ៉ាងណែន វាយដោយផ្តៅក្នុងផ្លូវបែកជា ៤ ហើយនាំទៅកាន់ត្រឡែងកែង ។ ព្រះថេរៈចូលទៅបិណ្ឌបាត ឃើញបុរសនោះត្រូវពួករាជបុរសនាំបុរស នោះទៅតាមទ្វារទិសខាងត្បូង ទើបសូមឲ្យពួករាជបុរសបន្ធូរចំណងពោលថា ចូរអ្នករពឫកដល់កម្មដ្ឋាន ដែលអ្នកធ្លាប់សន្សំហើយក្នុងកាលមុនចុះ គាត់មាន សតិឡើងព្រោះឱវាទនោះហើយ ញ៉ាំងចតុត្ថជ្ឈានឲ្យកើតឡើងជាថ្មី ។ លំដាប់នោះ ពួករាជបុរសនាំចូលទៅកាន់ត្រឡែងកែង ឲ្យបុរសនោះដេក ផ្ងារលើលំពែង ដោយគិតថា ពួកយើងនឹងសម្លាប់ បុរសនោះមិនខ្លាច មិន តក់ស្លុតឡើយ ។ លំដាប់នោះ មនុស្សទាំងឡាយដែលឈរក្នុងទិសាភាគៈនោះៗ សូម្បី ងាគ្រឿងប្រហារទាំងឡាយ មានដាវ លំពែង និងច្បូកជាដើមដល់បុរសនោះ ឃើញគាត់មិនតក់ស្លុតពោលថា អ្នកដ៏ចម្រើន ចូរពួកអ្នកមើលបុរសនោះចុះ គេមិនញាប់ញ័រ មិនតក់ស្លុតក្នុងកណ្តាលនៃបុរសដែលមានអាវុធក្នុងដៃសូម្បី ច្រើនរយនាក់ ឱ គួរអស្ចារ្យពិត ដូច្នេះហើយ កើតនូវការអស្ចារ្យ និង ចម្លែកក្នុងចិត្ត ហើយក៏បន្លឺសំឡេងតគ្នា ហើយក្រាបទូលរឿយនោះដល់ព្រះរាជា ។ ព្រះរាជាស្តាប់ហេតុនោះហើយត្រាស់ថា ចូរពួកអ្នកដោះលែងបុរសនេះ ចុះ ដូច្នេះហើយ យាងទៅកាន់សម្នាក់ព្រះសាស្តាក្រាបទូលសេចក្តីនោះហើយ ព្រះសាស្តា ទ្រង់បញ្ចេញព្រះឱភាសន៍ទៅហើយ កាលទ្រង់សម្តែងធម៌ ទើប ត្រាស់ព្រះគាថានេះថា យោ និព្វនដ្ឋោ វនាធិមុត្តោ វនមុត្តោ វនមេវ ធាវតិ តំ បុគ្គលមេវ បស្សថ មុត្តោ ពន្ធនមេវ ធាវតិ ។