ខេមាថេរីវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 534

រឿង ព្រះនាងខេមាលំ នាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធព្រះអគ្គមហេសី របស់ព្រះបាទពិម្ពិសារ ព្រះនាមខេមា ត្រាស់ព្រះធម្មទេសនានេះថា យេ រាគរត្តា ជាដើម ។ បានឮមកថា ព្រះនាងខេមានោះ តាំងនូវសេចក្តីប្រាថ្នាទៀបបាទមូល របស់ព្រះបទុមុត្តរសម្ពុទ្ធ បានជាអ្នកមានរូបរាងស្អាត គួរជ្រះថ្លាពន់ពេក ។