អដ្ឋកថា ឧគ្គសេនវត្ថុទី ៦
រឿង ព្រះនាងខេមា ចប់ ៥ រឿង ឧគ្គសេនសេដ្ឋីបុត្រ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធឧគ្គសេន ត្រាស់ ព្រះធម្មទេសនានេះថា មុញ្ច បុរេ ជាដើម ។ បានឮថា គ្រប់ ៦ ឆ្នាំ ឬ ៦ ខែហើយ អ្នករបាំប្រមាណ ៥០០ ទៅកាន់ ក្រុងរាជគ្រឹះ ធ្វើមហោស្រពថ្វាយដល់ព្រះរាជារហូត ៧ ថ្ងៃ បានប្រាក់ និងមាសជាច្រើន ការជូនរង្វាន់ក្នុងចន្លោះៗ មិនមានទីបំផុត មហាជនក៏ឈរ លើគ្រែជាដើមមើលមហោស្រព ។ លំដាប់នោះ ធីតារបស់អ្នករបាំម្នាក់ ឡើងកាន់រ៉ាវ ដើររាំ និងច្រៀងលើអាកាសក្នុងទីបំផុតនៃរ៉ាវនោះ ។ សម័យនោះ សេដ្ឋីបុត្រឈ្មោះឧគ្គសេន ឈរលើគ្រែដែលត្រួតលើគ្នា ជាមួយសម្លាញ់ សម្លឹងមើលស្រីនោះ មានការស្រឡាញ់កើតឡើងក្នុងអាការ ទាំងឡាយមានការគ្រវីដៃ និងជើងជាដើមរបស់នាង ទៅកាន់ផ្ទះហើយគិតថា បើអញបាននាងទើបអញមានជីវិត បើមិនបានក៏នឹងស្លាប់ក្នុងទីនេះឯង ដូច្នេះ ហើយ ក៏អត់អាហារដេកលើគ្រែ ត្រូវមាតាបិតាសួរថា នែបា បាកើតអ្វី ក៏ ឆ្លើយថា បើខ្ញុំបានកូនស្រីរបស់អ្នករបាំនោះ នឹងមានជីវិតរស់នៅ បើមិនបាន ក៏នឹងស្លាប់ក្នុងទីនេះឯង កាលមាតាលួងលោមថា នែបា បាកុំធ្វើយ៉ាងនេះ ឡើយ ពួកយើងនឹងនាំកុមារិកាដទៃ ដែលសមគួរដល់ត្រកូល និងភោគៈ របស់ពួកយើងមកឲ្យដល់បា ក៏នៅតែដេកពោលយ៉ាងនោះដដែល ។ លំដាប់នោះ បិតារបស់ឧគ្គសេន សូម្បីអង្វរច្រើន កាលមិនអាចឲ្យគេ យល់ព្រមបាន ទើបហៅសម្លាញ់របស់អ្នករបាំនោះមក ឲ្យទ្រព្យមួយពាន់ កហាបណៈហើយ បញ្ជូនទៅដោយពាក្យថា ចូរអ្នកទទួលយកកហាបណៈ ទាំងនេះហើយ ឲ្យកូនស្រីរបស់អ្នកដល់កូនប្រុសរបស់ខ្ញុំចុះ ។ អ្នករបាំនោះពោលថា ខ្ញុំទទួលយកកហាបណៈហើយ ក៏ឲ្យមិនបាន បើ កូនប្រុសរបស់លោកមិនបានកូនស្រីរបស់ខ្ញុំហើយ មិ