ចូឡធនុគ្គហបណ្ឌិតវត្ថុទី ៧

ក្បាលទី 34 · ទំព័រ 546

រឿង ចូឡធនុគ្គហបណ្ឌិត លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុកំលោះមួយ រូប ត្រាស់ព្រះធម្មទេសនានេះថា វិតក្កមថិតស្ស ជាដើម ។ បានឮមកថា ភិក្ខុកំលោះមួយរូប ចាប់ស្លាករបស់ខ្លួនក្នុងរោងស្លាក កាន់ យកបបរតាមស្លាកទៅកាន់រោងឆាន់ ហើយឆាន់ ។