មារវត្ថុទី ៨

ក្បាលទី 34 · ទំព័រ 552

រឿង មារ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធមារ ត្រាស់ព្រះ ធម្មទេសនានេះថា និដ្ឋង្គតោ ជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ក្នុងវេលាវិកាល ព្រះថេរៈជាច្រើន ចូលទៅកាន់ ជេតពនមហាវិហារ បានទៅដល់ទីលំនៅរបស់ព្រះរាហុលត្ថេរ ហើយក៏ ដេញលោកឲ្យក្រោកឡើង កាលមិនឃើញទីលំនៅដទៃ ទើបសិងត្រង់យ៉មុខ ព្រះគន្ធកុដិរបស់ព្រះតថាគត គ្រានោះ ភិក្ខុនោះសម្រេចអរហត្តហើយ ទាំងជា បុគ្គលមិនទាន់មានវស្សា ។