អដ្ឋកថា មារវត្ថុទី ៨

ក្បាលទី 34 · ទំព័រ 552

មារឈ្មោះវសវត្តី តាំងនៅក្នុងភពនោះឯង ឃើញព្រះរាហុលសិងត្រង់ យ៉មុខព្រះគន្ធកុដិ ទើបគិតថា សាមណេរតូចរបស់ព្រះសមណគោតម សិង ខាងក្រៅ ចំណែកព្រះអង្គផ្ទំខាងក្នុងព្រះគន្ធកុដិ កាលអញគ្របសង្កត់សាមណេរ តូច ឯខ្លួនព្រះអង្គក៏ដូចជាអញគ្របសង្កត់ដែរ ។ មារនោះនិម្មិតជាដំរីធំមក យកប្រមោយរឹតព្រះសីសៈព្រះថេរៈ ហើយស្រែកដូចសំឡេងក្រៀលដ៏ខ្លាំង ។ ព្រះសាស្តាផ្ទំក្នុងព្រះគន្ធកុដិ ទ្រង់ជ្រាបដំរីនោះជាមារ ទើបត្រាស់ថា ម្នាលមារ ជនដូចអ្នកសូម្បីមួយសែន ក៏មិនអាចឲ្យនូវការខ្លាចកើតដល់បុត្រ របស់តថាគតបាន ព្រោះថា បុត្ររបស់តថាគត មានប្រក្រតីមិនតក់ស្លុត មានតណ្ហាទៅប្រាសហើយ ជាអ្នកមានព្យាយាមធំ មានបញ្ញាច្រើន ដូច្នេះ ហើយ ទ្រង់បានភាសិតព្រះគាថាទាំងនេះថា និដ្ឋង្គតោ អសន្តាសី វីតតណ្ញោ អនង្គណោ អច្ឆិន្ទិ ភវសល្លានិ អន្តិមោយំ សមុស្សយោ ។ វីតតណ្ហា អនាទានោ និរុត្តិបទកោវិទោ អក្ខរានំ សន្និបតំ ជញ្ញា បុព្វាបរានិ ច ស វេ អន្តិមសារីរោ មហាបញ្ញោ មហាបុរិសោតិ វុច្ចតិ ។ បុគ្គលណាដល់នូវសេចក្តីសម្រេច គឺអរហត្ត ជាអ្នកមិនតក់ស្លុត មិនមានតណ្ហា មិនមានកិលេសដូចទីទួល បានកាត់ កូនសរ គឺកិលេស ជាហេតុញ៉ាំងសត្វឲ្យទៅកាន់ភពបាន ហើយ កាយដែលឆ្អឹង ៣០០ កំណាត់ផ្គុំគ្នាហើយនេះរបស់ បុគ្គលនោះ ឈ្មោះថា តាំងនៅក្នុងទីបំផុត ។ បុគ្គលណាមិនមានតណ្ហា មិនមានសេចក្តីប្រកាន់មាំ ជាអ្នកឈ្លាស ក្នុងនិរុត្តិ ( វាចាជាគ្រឿងសម្តែងចេញ ) និងបទ ដ៏សេស ដឹងច្បាស់នូវប្រជុំនៃអក្ខរៈទាំងឡាយផង នូវខាង ដើម និងខាងចុងនៃអក្ខរៈទាំងឡាយផង បុគ្គលនោះឯង តថាគតហៅថា អ្នកមានសរីរៈស្ថិតនៅក្នុងទីបំផុត មានបញ្ញា ច្រើន ជាមហាបុរស ។