ឧបកាជីវកវត្ថុទី ៩
រឿង ឧបកាជីវក លំនាំដើម ព្រះសាស្តាប្រារព្ធអាជីវកឈ្មោះឧបកៈក្នុងរវាងផ្លូវ ត្រាស់ព្រះធម្មទេសនា នេះថា សព្វាភិភូ ជាដើម ។ សេចក្តីពិស្តារថា សម័យមួយព្រះសាស្តាទ្រង់សម្រេចសព្វញ្ញុតញ្ញាណ ហើយ ទ្រង់ញ៉ាំងកាលឲ្យកន្លងទៅត្រង់មណ្ឌលពោធិព្រឹក្ស ៧ សប្តាហ៍ ទ្រង់ កាន់បាត្រ និងចីវររបស់ព្រះអង្គ យាងទៅអស់ចម្ងាយផ្លូវ ១៨ យោជន៍ តម្រង់ ទៅកាន់ក្រុងពារាណសី ដើម្បីញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ បានទតឃើញអាជីវក ឈ្មោះឧបកៈក្នុងរវាងផ្លូវ ។ ចំណែកឧបកាជីវកនោះ ឃើញព្រះសាស្តាហើយទូលសួរថា អាវុសោ ឥន្ទ្រិយរបស់អ្នកផូរផង់ ពណ៌សម្បុរក៏បរិសុទ្ធ អាវុសោបួសឧទ្ទិសអ្នកណា អ្នកណាជាសាស្តារបស់អ្នក អ្នកគាប់ចិត្តក្នុងធម៌របស់អ្នកណា ។ លំដាប់នោះ ព្រះសាស្តាត្រាស់ថា តថាគតមិនមានឧបជ្ឈាយ៍ ឬអាចារ្យឡើយ ដូច្នេះហើយត្រ ាស់ព្រះគាថានេះដល់ឧបកាជីវកនោះថា សព្វាភិភូ សព្វវិទូហមស្មិ សព្វេសុ ធម្មេសុ អនូបលិត្តោ សព្វញ្ជហោ តណ្ហក្ខយេ វិមុត្តោ សយំ អភិញ្ញាយ កមុទ្ទិសេយ្យំ ។ តថាគតជាអ្នកគ្របសង្កត់តេភូមិកធម៌ទាំងអស់ ដឹងច្បាស់នូវចតុព្ភូមិកធម៌ទាំងអស់ មានចិត្តមិនបានជាប់នៅក្នុងតេភូមិកធម៌ទាំងអស់ លះបង់ តេភូមិកធម៌ទាំងអស់ មានចិត្តរួចស្រឡះ ព្រោះអស់តណ្ហា បើតថាគត ត្រាស់ដឹងធម៌ ដោយខ្លួនឯងហើយ ចាំបាច់យកអ្នកណា ជាគ្រូអាចារ្យ ទៀត ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា សព្វាភិភូ គឺគ្របសង្កត់ធម៌ក្នុងភូមិ ៣ បាន ទាំងអស់ ។ បទថា សព្វវិទូ គឺជាអ្នកមានធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ទាំងពួង ដែលដឹងហើយ ។ ពីរបទថា សព្វេសុ ធម្មេសុ សេចក្តីថា បុគ្គលដែលតណ្ហា និងទិដ្ឋិ ទាំងឡាយបូកលាបមិនបាន ក្នុងធម៌ទាំងអស់ដែលប្រព្រឹត្តទៅក