អដ្ឋកថា ឧបកាជីវកវត្ថុទី ៩
ក្បាលទី 34 · ទំព័រ 557
បទថា សព្វញ្ជហោ គឺលះធម៌ទាំងអស់ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ តាំងនៅ ។ ពីរបទថា តណ្ហក្ខយេ វិមុត្តោ គឺផុតហើយព្រោះអរហត្ត ពោល គឺ ធម៌ជាទីអស់ទៅនៃតណ្ហា ដែលខ្លួនឲ្យកើតឡើងហើយក្នុងទីបំផុតនៃការអស់ ទៅនៃតណ្ហា ដោយវិមុត្តិដែលជារបស់ព្រះអសេក្ខៈ ។ ពីរបទថា សយំ អភិញ្ញាយ គឺដឹងធម៌ មានអភិញ្ញេយ្យធម៌ជាដើមបាន ឯង ។ បទថា កមុទ្ទិសេយ្យំ សេចក្តីថា តថាគតគប្បីអាងអ្នកណាទៀតថា នេះ ជាឧបជ្ឈាយ៍ ឬអាចារ្យរបស់តថាគត ។ ក្នុងកាលចប់ទេសនា ឧបកាជីវកមិនត្រេកអរ មិនជំទាស់ព្រះតម្រាស់