អដ្ឋកថា សក្កបញ្ហវត្ថុទី ១០

ក្បាលទី 34 · ទំព័រ 558

សេចក្តីពិស្តារថា ថ្ងៃមួយ ទេវតាក្នុងស្ថានតាវត្តិង្សទេវលោក ប្រជុំគ្នា ហើយ តាំងប្រស្នា ៤ ប្រការថា បណ្តាទានទាំងឡាយ ទានប្រភេទណាហ្ន៎ បណ្ឌិតពោលថា កំពូល បណ្តារសទាំងឡាយ រសប្រភេទណាហ្ន៎ បណ្ឌិត ពោលថា កំពូល បណ្តាសេចក្តីត្រេកអរទាំងឡាយ ការត្រេកអរប្រភេទណាហ្ន៎ បណ្ឌិតពោលថា កំពូល ការអស់ទៅនៃតណ្ហា បណ្ឌិតពោលថា ប្រសើរ បំផុត ព្រោះហេតុអ្វី សូម្បីទេវតាមួយអង្គក៏មិនអាចវិនិច្ឆ័យបញ្ញាទាំងនោះ បាន ។ ទេវតាមួយអង្គសួរទេវតាមួយអង្គ ទេវតាមួយអង្គនោះ ក៏សួរទេវតា មួយអង្គទៀត ទេវតាទាំងឡាយសួរគ្នានិងគ្នាយ៉ាងនេះ ដោយអាការយ៉ាងនេះ បានត្រាច់ទៅក្នុងម៉ឺនចក្កវាឡអស់ ១២ ឆ្នាំ ។ ទេវតាក្នុងម៉ឺនចក្កវាឡ មិនឃើញអត្ថនៃបញ្ញាដោយកាល សូម្បីមាន ប្រមាណបុណ្ណេះប្រជុំគ្នាហើយ ទៅកាន់សម្នាក់ទេវរាជទាំង ៤ កាលទេវរាជ ពោលថា បាទាំងឡាយ ហេតុអ្វី ទើបមានសន្និបាតធំ ទើបពោលថា ពួកខ្ញុំ ចងបញ្ញា ៤ ឡើងហើយ កាលមិនអាចវិនិច្ឆ័យបាន ទើបមកកាន់សម្នាក់របស់ លោក កាលមហារាជពោលថា តើបញ្ញានោះដូចម្តេច ទើបប្រាប់សេចក្តីនោះ ថា ពួកខ្ញុំមិនអាចវិនិច្ឆ័យបញ្ញាទាំងនេះបាន គឺបណ្តាទាន រស និងសេចក្តី ត្រេកអរ ទាន រស និងសេចក្តីត្រេកអរប្រភេទណាហ្ន៎ ប្រសើរបំផុត ការអស់ ទៅនៃតណ្ហា ប្រសើរបំផុត ព្រោះហេតុអ្វី ទើបចូលមករក ។ មហារាជទាំង ៤ ពោលថា បាទាំងឡាយ ពួកខ្ញុំក៏មិនដឹងអត្ថនៃបញ្ញា ទាំងនោះឡើយ តែព្រះរាជារបស់ពួកយើង ទ្រង់ត្រិះរិះអត្ថដែលជនរាប់ពាន់គិត ហើយ ទ្រង់រមែងជ្រាបដោយខណៈមួយបុណ្ណោះ ទ្រង់ប្រសើរវិសេសជាងពួកយើង ទាំងឡាយ ទាំងផ្នែកបញ្ញា និងផ្នែកបុណ្យ ពួកយើងចូលទៅកាន់សម្នាក់ របស់ទ្រង់ចុះ ហើយនាំពួកទេវតាទាំងនោះ ទៅកាន់សម្នាក់រប