អង្កុរវត្ថុទី ១២)
ក្បាលទី 34 · ទំព័រ 569
រឿង អង្កុរទេវបុត្រ លំនាំដើម ព្រះសាស្តា កាលគង់នៅលើទេនបណ្ឌុកម្ពលសិលា ទ្រង់ប្រារព្ធអង្កុរទេវបុត្រ ត្រាស់ព្រះធម្មទេសនានេះថា តិណទោសានិ ខេត្តានិ ជាដើម ។ ខ្ញុំធ្វើរឿងឲ្យពិស្តារហើយ ក្នុងព្រះគាថាថា យេ ឈានប្បសុតា ធីរាជា ដើម សមដូចពាក្យដែលខ្ញុំប្រារព្ធឥន្ទកទេវបុត្រ ពោលក្នុងរឿងនោះ ដូច្នេះ ថា បានឮថា ឥន្ទកទេវបុត្រនោះ ញ៉ាំងភិក្ខាមួយវែកដែលគេនាំមកដើម្បីខ្លួន ដល់ព្រះអនុរុទ្ធត្ថេរ ដែលចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ។