អដ្ឋកថា អង្កុរវត្ថុទី ១២)
បុណ្យរបស់ ឥន្ទកទេវបុត្រនោះ មានផលច្រើនជាងទានដែលអង្កុរទេវបុត្រធ្វើដោយចង្ក្រាន តម្រៀបគ្នា ១២ យោជន៍ ថ្វាយហើយអស់មួយម៉ឺនឆ្នាំ ព្រោះហេតុនោះ ទើប ឥន្ទកទេវបុត្រពោលយ៉ាងនោះ ។ កាលឥន្ទកទេវបុត្រពោលយ៉ាងនោះហើយ ទើបព្រះសាស្តាត្រាស់ថា ម្នាលអង្កុរៈ ឈ្មោះថា ការជ្រើសរើសឲ្យទាន គួរ ទានរបស់ឥន្ទកៈនោះ ជាទានមានផលច្រើន ដូចពូជដែលព្រោះល្អហើយ ក្នុង ស្រែល្អយ៉ាងនេះ តែអ្នកមិនបានធ្វើយ៉ាងនោះ ព្រោះហេតុនោះ ទើបទាន របស់អ្នកមិនមានផលច្រើន កាលទ្រង់ប្រកាសអត្ថនេះ ទើបត្រាស់ថា បុគ្គលគួរជ្រើសរើសឲ្យទាន ក្នុងខេត្តដែលខ្លួនឲ្យហើយ នឹងមាន ផលច្រើន ព្រោះការជ្រើសរើសឲ្យ ព្រះសុគតទ្រង់សរសើរ ហើយ ទានដែលឲ្យក្នុងបុគ្គលជាទក្ខិណេយ្យ ក្នុងជីវលោកនេះ ជាទានមានផលច្រើន ដូចពូជដែលព្រោះក្នុងស្រែល្អ ដូច្នោះ ។ កាលទ្រង់សម្តែងឲ្យក្រៃលែងឡើង ទើបទ្រង់ភាសិតព្រះគាថាទាំងនេះ តិណទោសានិ ខេត្តានិ ទោសទោសា អយំ បជា តស្មា ហិ វីតទោសេសុទិន្ន ំ ហោតិ មហប្ផលំ ។ តិណទោសានិ ខេត្តានិ មោហទោសា អយំ បជា តស្មា ហិ វីតមោហេសុទិន្ន ំ ហោតិ មហប្ផលំ ។ តិណទោសានិ ខេត្តានិ ឥច្ឆាទោសា អយំ បជា តស្មា ហិ វីគតិច្ឆេសុទិន្ន ំ ហោតិ មហប្ផលំ ។ ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យ ហើយ ដល់អ្នកមានទោសៈអស់ហើយ រមែងជាទានមាន ផលច្រើន ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោក នេះ មានមោហៈជាទោស ព្រោះហេតុនោះ ទានដែល បុគ្គលឲ្យហើយ ដល់អ្នកមានមោហៈអស់ហើយ រមែងជា ទានមានផលច្រើន ។