ភិក្ខុវគ្គទី ២៥

ក្បាលទី 34 · ទំព័រ 576

រឿង ភិក្ខុ ៥ រូប លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ៥ រូប ត្រាស់ព្រះធម្មទេសនានេះថា ចក្ខុនា សំវរោ សាធុ ជាដើម ។ បានឮថា បណ្តាភិក្ខុ ៥ រូបនោះ មួយរូបៗ រក្សាទ្វារទាំង ៥ មាន ចក្ខុទ្វារជាដើម មួយរូបមួយទ្វារបុណ្ណោះ ។ ថ្ងៃមួយ ពួកលោកប្រជុំគ្នាហើយ ប្រកែកគ្នាថា ខ្ញុំរមែងរក្សាទ្វារដែល រក្សាបានលំបាក ខ្ញុំរក្សាទ្វារដែលរក្សាបានលំបាក ហើយពោលថា ពួកយើង ក្រាបទូលព្រះសាស្តាហើយ នឹងដឹងសេចក្តីនេះ ទើបចូលទៅគាល់ព្រះសាស្តា ក្រាបទូលសួរថា បពិត្រព្រះអង្គ ពួកខ្ញុំព្រះអង្គរក្សាទ្វារ មានចក្ខុទ្វារជាដើម រមែងសម្គាល់ថា ទ្វារដែលខ្លួនរក្សានោះឯង ជាទ្វារដែលរក្សាបានដោយលំបាក បណ្តាពួកខ្ញុំព្រះអង្គ អ្នកណាហ្ន៎រក្សាទ្វារ ដែលរក្សាបានដោយលំបាក ។ ព្រះសាស្តា ទ្រង់មិនញ៉ាំងភិក្ខុណាមួយឲ្យអាក់អន់ចិត្ត ត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ ទ្វារទាំងអស់នោះជាវត្ថុរក្សាបានដោយលំបាកពិត ម្យ៉ាងទៀត ពួកអ្នកមិនសង្រួមហើយក្នុងទ្វារទាំង ៥ ក្នុងឥឡូវនេះបុណ្ណោះទេ សូម្បីក្នុង