អដ្ឋកថា អដ្ឋកថា (បញ្ចភិក្ខុវត្ថុទី ១
កាលមុន ពួកអ្នកក៏មិនសង្រួមហើយ ពួកអ្នកមិនប្រព្រឹត្តក្នុងឱវាទរបស់បណ្ឌិត ទាំងឡាយ ដល់នូវការអស់ទៅនៃជីវិត ព្រោះភាពដែលទ្វារទាំងនោះ ខ្លួនមិន បានសង្រួមហើយនោះឯង កាលភិក្ខុទាំងនោះទូលអង្វរថា បពិត្រព្រះអង្គ តើ មិនសង្រួមក្នុងកាលណា ទើបត្រាស់រឿងតក្កសិលាជាតកឲ្យពិស្តារ ហើយត្រ ាស់ព្រះគាថានេះថា យើងមិនបានលុះក្នុងអំណាចនៃពួកយក្ខិនីឡើយ ព្រោះ មានសេចក្តីព្យាយាមដ៏មាំ ក្នុងឧបាយគ្រឿងណែនាំរបស់ ព្រះបច្ចេកពុទ្ធ ជាអ្នកឈ្លាសផង ព្រោះភាពជាអ្នកគ្រប សង្កត់សេចក្តីខ្លាច និងសេចក្តីតក់ស្លុតផង សុវត្ថិភាព ចាកភ័យដ៏ធំនោះ មានដល់ខ្ញុំ ។ ព្រះមហាសត្វបានទទួលអភិសេកហើយ ក្នុងកាលរាជត្រកូលដល់ នូវការអស់ទៅនៃជីវិត ព្រោះអំណាចនៃយក្ខិនីទាំងឡាយ ប្រថាប់គង់លើ រាជអាសនៈខាងក្រោមស្វេច្ឆឆត្រ ទតសិរីសម្បត្តិរបស់ទ្រង់ហើយ ត្រាស់ថា ឈ្មោះថា សេចក្តីព្យាយាមនេះ សត្វទាំងឡាយគួរធ្វើពិត ហើយទ្រង់បន្លឺ ដោយអំណាចបីតិ ទ្រង់ប្រជុំជាតកថា សូម្បីក្នុងកាលនោះ អ្នកទាំងឡាយ ជាជន ៥ នាក់ មានអាវុធក្នុងដៃ ចោមរោមព្រះមហាសត្វដែលយាងចេញ ទៅដើម្បីប្រយោជន៍គ្រប់គ្រងរាជសម្បត្តិ ក្នុងនគរតក្កសិលា ធ្វើដំណើរទៅ មិនសង្រួមហើយក្នុងអារម្មណ៍ មានរូបារម្មណ៍ជាដើម ដែលយក្ខិនីទាំងឡាយនាំចូលមក ដោយអំណាចនៃទ្វារ មានចក្ខុទ្វារជាដើមក្នុងរវាងផ្លូវ មិន ប្រព្រឹត្តក្នុងឱវាទរបស់បណ្ឌិត សម្លឹងមើល ត្រូវយក្ខិនីទាំងឡាយទំពាស៊ី ដល់ នូវការអស់ទៅនៃជីវិត ។ ចំណែកព្រះរាជា ទ្រង់សង្រួមក្នុងអារម្មណ៍ទាំងនោះ មិនអើពើដល់យក្ខិនី ដែលនិម្មិតភេទដូចទេពធីតា ដើរទៅអំពីខាងក្រោយ ដល់នគរតក្កសិលាដោយសួស្តី ហើយបានជាព្រះរាជា គឺតថាគត នេះឯង ហើយត្រាស់ថា ធម