ហំសឃាតកភិក្ខុវត្ថុទី ២

ក្បាលទី 34 · ទំព័រ 581

ដែលមិនសង្រួម ៨ យ៉ាងនោះ រមែងមិនផុតចាកទុក្ខ ដែលមានវដ្តៈជាមូល ចំណែកភិក្ខុតាំងនៅក្នុងទ្វារដែលសង្រួម រមែងផុតចាកទុក្ខ ដែលមានវដ្តៈជា មូលទាំងអស់បាន ព្រោះដូច្នោះ ទើបព្រះសាស្តាត្រាស់ថា សព្វត្ថ សំវុតោ ភិក្ខុ សព្វទុក្ខា បមុច្ចតិ ។ ក្នុងកាលចប់ទេសនា ភិក្ខុ ៥ រូបតាំងនៅក្នុងសោតាបត្តិផល ទេសនា មានប្រយោជន៍ដល់មហាជនដែលប្រជុំគ្នាហើយ ដូច្នេះឯង ។